សមត្ថកិច្ចឃាត់ខ្លួននារី២នាក់ដែលរិះគន់ និងជេរប្រមាថសម្តេចតេជោតាមហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ ប្រភពព័មានមួយដែលនគរត្តទទួលបានថ្មីៗនេះឲ្យដឹងថា នារី២នាក់ដែលសរសេររិះគន់ និងជេរប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងFacebook ត្រូវន.បសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃឃាត់ខ្លួន។

តាមសម្តីលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា នារីទាំង២នាក់នេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី នៅផ្ទះជួលរបស់នាង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបាននាំខ្លួនទៅនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃសាកសួរនិងអនុវត្តតាមនិតិវិធី។

តាមការឲ្យដឹងពីមន្ត្រីនគរបាលសន្តិសុខក្រសួងមហាផ្ទៃបានឲ្យដឹងថា នារីទាំង២នាក់នោះមានឈ្មោះ គឺម បុបា អាយុ២៣ឆ្នាំ និងដេត ម៉េងគាង អាយុ២៥ឆ្នាំ​ជាបុគ្គលិកធនាគារឯកជនមួយ ដែលកន្លងមកសរសេរក្នុង Account Facebook របស់ខ្លួនប្រមាថរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន៕

1382322_890404591079912_4814915217586841632_n

8154_890420347745003_8149791593321398468_n

12645145_890404597746578_3928351255827664131_n

12472390_890446644409040_4390202159049559513_n

1514_890404647746573_909041834678866517_n

12642570_890462507740787_5272272088059369531_n

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print