ស្ថានទូតអង់គ្លេស ស្នើទទួលអាកាសយានិកឆ្លងកូវីដ១៩ ជិតជាសះស្បើយ ត្រឡប់ទៅអង់គ្លេសវិញ

ចែករំលែក៖

ស្ថានទូតអង់គ្លេស នៅក្នុងប្រទេស វៀតណាម​បានស្នើទទួលអាកាសយានិកត្រឡប់ទៅស្រុកវិញតាមជើងហោះហើរ​VietNam Airlines​ នាថ្ងៃទី​១២ ខែកក្កដា​ ។ នៅក្នុងលិខិត ស្នើសុំ ស្ថានទូតអង់គ្លេស​បានអរគុណយ៉ាងខ្លាំង ដល់គ្រូពេទ្យវៀតណាម ដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ​ទី១​៩នៅក្នុងប្រទេសនេះ​។ ស្ថានទូតអង់គ្លេស​បានស្នើដល់ភាគីវៀតណាម​វាយតម្លៃ ពីស្ថានភាពសុខភាព របស់អ្នកជំងឺតើអាចធ្វើដំណើរតាមជើងហោះហើរបានដែរទេនៅពេលខាងមុខ។
ពេលវេលា​ដែលស្ថានទូតអង់គ្លេសស្នើគឺថ្ងៃទី​១២ខែកក្កដា ចំណែកប្រាក់ចំណាយព្យាបាល ស្ថានទូតបានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអ្នកជំងឺនឹងចំណាយប្រាក់សងហើយអ្នកជំងឺទៅកាន់ប្រទេសអង់គ្លេសវិញក៏មានគ្រូពេទ្យវៀតណាម​ទៅជាមួយផងដែរ​។ ពេលទៅដល់អង់គ្លេស នឹងមានក្រុមគ្រូពេទ្យអង់គ្លេសនិងជួយបន្តទៀត​។
បច្ចុប្បន្នអាកាសយានិកអង់គ្លេស​កំពុងតែព្យបាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ចឺរី (Cho Ray ) ប្រទេសវៀតណាម​ ដោយមានស្ថានភាពសុខភាពល្អប្រើសើរជាងមុន
កន្លងមក ក្រុមហ៊ុនធានារ៉ាប់រ៉ងក៏បានសងប្រាក់​ ៣,៥ ពាន់លានដុង​​ (ប្រមាណ​១៥ម៉ឺនដុល្លារ)ដែលជាថ្លៃព្យាបាល​ក្នុងរយៈពេលពីថ្ងៃទី​១៨ខែមីនាដល់ថ្ងៃទី​២២ខែឧសភា​។ ក្រៅពីនេះក្រុមហ៊ុនធានារ៉ាប់រងនិងបន្តសងថ្លៃព្យាបាលនាពេលខាងមុខ៕ ដោយ៖ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print