ក្រុមហ៊ុនផលិតគ្រឿងសំអាងដ៏ធំរបស់បារាំងឈ្មោះ L’Oreal បានប្រកាសនៅថ្ងៃសៅរ៍នេះ ថាខ្លួនបានដកពាក្យផ្សព្វផ្សាយ ដូចជាពាក្យ“ ធ្វើឱ្យស្បែកស” ‘whitening’ ចេញពីផលិតផលរបស់ខ្លួន ដោយខ្លាចរងការចោទប្រកាន់ ថារើសអើងជាតិសាសន៍ ប្រកាន់ជនជាតិស្បែកខ្មៅ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបានបញ្ជាក់ថា “ក្រុមហ៊ុន L’Oreal Group បានសម្រេចចិត្តដកពាក្យ ស ធ្វើឲ្យស ធ្វើឲ្យស្បែកភ្លឺ … ចេញពីផលិតផលរបស់ខ្លួន” ។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនUnilever របស់ ឥណ្ឌានិងបង់ក្លាដែស បានសម្រេចកែសម្រួល ពាក្យធ្វើឲ្យស និងប្តូរឈ្មោះក្រែមធ្វើឱ្យស្បែកភ្លឺថ្លា ទៅជា (តម្លាភាពនិងគួឲ្យស្រឡាញ់)សម្រាប់លក់នៅលើទីផ្សាររបស់ខ្លួន។
ក្រុមហ៊ុនយូនីលីវើររបស់ហុល្លង់ ដែលត្រូវបានគេរាយការណ៍ថារកប្រាក់ចំណូលប្រមាណ ៥០០ លានដុល្លារពីផលិតផលនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន បាននិយាយថាខ្លួននឹងឈប់ប្រើពាក្យ” Fair“ក្នុងផលិតផលរបស់ខ្លួន ។
កន្លងមកក្រុមហ៊ុនមួយចំនួនរួមទាំងក្រុមហ៊ុន L’Oreal ត្រូវបានគេរិះគន់នាពេលថ្មីៗនេះចំពោះផលិតផលធ្វើឱ្យស្បែក ស ភ្លឺរលោងបន្ទាប់ពីមានការកើនឡើងជាសកលនៃចលនាខ្មៅ Lives Matter បន្ទាប់ពីប៉ូលីសនៅអាមេរិកសម្លាប់ជនជាតិស្បែកខ្មៅ George Floyd កាលពីខែមុន។ ដោយ៖ធីរីណា