រថយន្តទួររីសដឹកអ្នកដំណើរ ស្ទើរបាក់រថយន្ត នៅក្រុងស្វាយរៀងផ្ទុកមនុស្សមិនតិចជាង៣០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានអ្នកធ្វើដំណើរជាង៣០នាក់នៅលើរថយន្តឈ្នួលណែនតាន់តាប់ ញាត់ពេញក្នុងរថយន្ត រួចតកន្ទុយមកក្រោយធ្វើឲ្យអ្នកដំណើរដែលជិះឆ្លងកាត់ម្នាក់ៗគ្រវីក្បាលគ្រប់ៗគ្នានិងនិយាយថាគ្មានសមត្ថកិច្ចណាមកអន្តរាគមន៏និងឃាត់ទាល់តែសោះចំពោះការប្រឈមនឹងគ្រោះថ្នាក់នេះ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥នៅលើផ្លូវជាតិលេខ១ដោយដឹកអ្នកដំណើរពីររាជធានីភ្នំពេញមកកាន់ខេត្តស្វាយ
រៀងដឹកលើសទម្ងន់រហូតចង់បាក់ជន្ទះស្ទើរដល់ដីបះកាប៊ីនមុខរកកល់ក្រឡាប់ម្តងៗពេលធ្លាក់ជង្ហុកថ្នល់ទឹករលកផើតកង់មុខពីថ្នល់គួរឲ្យស្ញើបហានីភយ័គ្រោះថ្នាក់ចរាចរណ៍ខ្ពស់ណាស់ក៏ប៉ុន្តែគ្មានឃើញសមត្ថកិច្ចណាអើពើឡើយ។
ប្រជាពលរដ្ឋក៏បានរិះគន់ថាគ្មានសមត្ថកិចពាក់ពន្ធ័ដាក់កម្លាំងរិតបន្តឹងច្បាប់ចរាចរណ៍ជើងគោកសោះគឺ មានរថយន្តឆ្លងពីខេត្តព្រៃវែងមកខេត្តស្វាយរៀង ហេតុអ្វីបានជាសមត្ថកិច្ចមើលមិនឃើញរថយន្តដឹកសំពីងសំពោងនិងដាក់មនុស្សលើដំបូលអីចឹង?
ឬក៏ដាក់កុងត្រូលជជុះចាំយកតែប្រាក់រួចបិតភ្នែកនោះហើយ កុំឲ្យដល់ពេលមានគ្រោះថ្នាក់ទើបអនុវត្តន៍ច្បាប់?
កុំគិតតែពីផាកពិនយ័ម៉ូតូអត់កញ្ចក់ អត់ពាក់មួកសុវត្តិភាព ភ្លេចមើលរថយន្តសំពីងសំពោងឆ្លងកាត់ខេត្តហើយមើលទៅ?

20150713-154428.jpg

...

20150713-154432.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print