អតីតតារាបាល់ទាត់ Arjen Robben គ្រោងនឹងត្រលប់មកក្លឹប Groningen វិញ

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអាទិត្យនេះបានឲ្យដឹងថា អតីតកីឡាករបាល់ទាត់ជម្រើសជាតិហុល្លង់ Arjen Robben បានប្រកាសកាលពីថ្ងៃសៅរ៍ថា គាត់ចង់ចេញពីការចូលនិវត្តន៍ ហើយគ្រោងនឹងវិលត្រឡប់នៅឯអតីតក្លឹប FC Groningen ក្នុងប្រទេសហូឡង់វិញ។

លោក Arjen Robben មានវ័យ៣៦ ឆ្នាំបានកំណត់ទិសដៅវិលត្រឡប់ទៅកាន់ទឹកដីក្របខ័ណ្ឌលីកកំពូលហុល្លង់ Eredivisie សម្រាប់រដូវកាល ២០២០-២០២១ ។ កាលពីឆ្នាំមុនអតីតកីឡាករ អន្តរជាតិហូឡង់រូបនេះបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពបន្ទាប់ពីរដូវកាលចុងក្រោយរបស់គាត់នៅក្លឹប Bayern Munich ។

លោក Robben បានបញ្ជាក់នៅលើគេហទំព័រក្លឹប Groningen ថា “ក្លឹបអាចប្រើជំនួយមួយចំនួនបន្ទាប់ពីមានវិបត្តិកូវីដ-១៩ ដែលខ្ញុំកំពុងធ្វើការវិលត្រឡប់មកវិញ ។ តើខ្ញុំនឹងទទួលជោគជ័យទេ? វាជាក្តីសុបិន្តរបស់ខ្ញុំឥឡូវនេះដើម្បីលេងក្នុង FC Groningen ម្តងទៀត”។

កីឡាករ Arjen Robben បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ២០០០ នៅក្លឹប Groningen និងបន្តនៅ PSV, Chelsea, Real Madrid ហើយចាប់តាំងពីឆ្នាំ២០០៩រហូតដល់ឆ្នាំ២០១៩ លេងឲ្យក្លិប Bayern Munich ។

គាត់បានឈ្នះពានរង្វាន់លីគកំពូលអាឡឺម៉ង់ចំនួន៨ ដងជាមួយក្រុម Bayern Munich និងបានដឹកនាំក្រុម យក្សអាឡឺម៉ង់ឈានដល់ពានរង្វាន់ជើងឯកឆ្នាំ ២០១៣ ជាមួយនឹងគ្រាប់បាល់ឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ទល់នឹងក្រុម Borussia Dortmund ។ ដោយសារតែការរងរបួសអតីតកីឡាករជំនាញ ជើងឆ្វេងរូបនេះក៏ខកខានការប្រកួត ជាច្រើនក្នុងអាជីពរបស់គាត់។

កាលពីខែតុលាឆ្នាំ២០១៧ លោក Bayern Munich បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហូឡង់។ សរុបមកគាត់បានលេង៩៦ប្រកួតសំរាប់ជម្រើសជាតិ ក្នុងនោះគាត់រកបាន៣៧គ្រាប់។

គួររំលឹកថា កីឡាករ Arjen Robben បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមហូឡង់នៅថ្ងៃទី៣០ ខែមេសាឆ្នាំ ២០០៣ ពេលប្រកួតប៉ះជាមួយព័រទុយហ្កាល់នៅអាយុ១៩ ឆ្នាំ។ គាត់បានជួយក្រុមជម្រើសជាតិហុល្លង់បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកកាលពីឆ្នាំ២០១០ និងចំណាត់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០១៤ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print