ព្រៃផ្សៃមែន​ ! ចៅប្រុសប្រេីប្រាស់គ្រឿងញៀន​ វៃយាយបង្កេីតអាយុ៨១ឆ្នាំ​ ត្រូវពលរដ្ឋលួចថតសកម្មភាព​ បាន​

ចែករំលែក៖

ខេត្ត​កណ្តាល៖ចៅប្រុសប្រេីប្រាស់គ្រឿងញៀន​ បានវៃតប់យាយបង្កេីតអាយុ៨១ឆ្នាំ​ ត្រូវបានប្រជាពលរដ្ឋលួចថតសកម្មភាព​ បាន​ រួចរាយការណ៍អោយសមត្ថកិច្ចចាប់ខ្លួន​តែម្តង​ ។

សកម្មភាពល្មេីសនេះ​ កេីតឡេីងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨ល្ងាច​ នៅចំណុចក្រោមផ្ទះ ឈ្មោះ ងី គឹមជន ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

របាយការណ៍ពីសមត្ថកិច្ច​ នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២០​ នេះ​ បញ្ជាក់ថា​ ជនរងគ្រោះឈ្មោះ ងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ ។ ចំណែក​ ជនសង្ស័យ​ ឈ្មោះ ខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ធ្លាប់អប់រំនៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ចំនួន៦ខែ កាលពីឆ្នាំ២០១៨ ហេីយធ្វេីតេស្តឃេីញមានសារធាតុញៀន​ ។

នៅថ្ងៃកេីតហេតុ​ ជនរងគ្រោះ​ បានយកក្រាស់សិតសក់វៃទៅលេីជនសង្ស័យ ហេីយជនសង្ស័យបានយកដៃទាំង២បោចសក់ និងច្របាច់កជនរងគ្រោះ​ ។

ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពល្មើសទៅលើជនរងគ្រោះ ក៏ត្រូវបាន ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថតសកម្មភាពបាន ។ បន្ទាប់មក ក៏បានយកវីដេអូពីសកម្ម
ភាពជនសង្ស័យវាយធ្វេីបាបលេីជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប្រទាល។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ ,​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទបានចុះដល់កន្លែងកេីតហេតុបានឃាត់ខ្លួនឈ្មោះ ខេង សុខរាជ រួមទាំងវត្ថុតាងខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បី
បន្តចាត់ការតាមនីតិវិធី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print