ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានរៀបចំពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធ និវត្តន៍ជនមន្រ្តីរាជការសុវិល ជនពិការ និងគ្រួសារអ្នកពលី មរណៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ វង្ស ពិសេន សមាជិកអចិចន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង។
សូមបញ្ជាក់ថា៖ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង។
ដោយឡែកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ក៏បានធ្វើពិធីសំណេះសំណាលនេះ នៅតាមទីស្នាក់ការគណបក្សរបស់ឃុំទាំង៩ ដែលមានអតីតយុទ្ធជន និវត្តន៍ជន ជនពិការ និងគ្រួសារអ្នកពលី មរណៈ ទូទាំងស្រុកពារាំង ចូលរួមចំនួន ៦៧៤នាក់ ដោយផ្តោតលើ ខ្លឹមសារសំខាន់ៗ ចំនួន៥៖
១- ហេតុផលដែលមិនបានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយបញ្ហាជំងឺកូវីដ-១៩ ដោយ ផ្អែកតាមការណែនាំរបស់គណៈកម្មាធិការកណ្ដាល(គ៨៥) ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ
២-គណបក្សប្រជាជនកម្ពុជា នៅតែដឹងគុណ ពីគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធ និវត្តន៍ជនមន្រី្តរាជការសុីវិល ជនពិការ និងគ្រសារអ្នកពលី មរណៈ ដែលបានចូលរួមធ្វើពហិការ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន នាពេលកន្លងមក
៣-បញ្ហាជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ខ្លាំងខ្លារបស់ពិភពលោកយើងនេះ សូមអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងស្តាប់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវចេះធ្វើអនាម័យ រក្សាគម្លាតសុវត្ថិភាព និងរស់នៅស្អាត ដើម្បីចូលរួមទប់ស្កាត់នៃជំងឺឆ្លងដ៏កាច់សាហាវនេះ
៤-ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្ករបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយកម្រិតជីវភាព អោយបានល្អប្រសើរ ក្នុងកំឡុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ
៥- ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំងទាំងអស់ ត្រូវតាមដានត្រួតពិនិត្យមើលជីវភាពរបស់ប្រជាពលរដ្ឋ មិនអនុញ្ញាតអោយប្រជាពលរដ្ឋណាម្នាក់ ដែលខ្វះខាតដោយអត់អាហារនោះទេ ក្នុងពេលដែលជំងឺកូវីដ-១៩នេះរាតត្បាត។
ក្នុងនោះដែរ លោកប្រធាន និងលោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ បានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ក្នុងម្នាក់ៗមានសម្ភារៈ និងថវិកាដូចខាងក្រោម៖
-ថវិកា ៥០,០០០៛
-អង្ករ ១បេ
-មី ១កេស
-ទឹកក្រូច ១កេស
-ទឹកត្រី
-ទឹកសុីអ៉ីវ
-សារុង
-សាប៊ូ
-ប្រេងកូឡា
ដែលសរុបថវិកាចំណាយទាំងអស់ ចំនួន ១២៧,០៩២,០០០រៀល៕
ដោយ៖ សិលា