អូស្ត្រាលី​រកឃើញករណីឆ្លងកូវីដ-១៩ថ្មីជាច្រើនដោយមិនទាន់ដឹងប្រភព​

ចែករំលែក៖

សារព័ត៌មាន TTXVN នៅថ្ងៃទី២៨​ ខែមិថុនា​បានផ្សាយថា នៅរដ្ឋ វីចទ័ររៀ របស់អូស្ត្រាលី នាព្រឹកថ្ងៃទី ២៨​ ខែមិថុនា បានរកឃើញមានអ្នកឆ្លងកូវិីដ​-១៩​ដល់ទៅ​៤៩​នាក់​ ក្នុងនោះមាន​១៩នាក់មិនដឹងពីប្រភពបណ្តាលឲ្យឆ្លងនោះឡើយ​។
វិចទ័ររៀ គឺជាររដ្ឋ​​តែមួយគត់នៅក្នុងប្រទេសអូស្ត្រាលី ដែលមានករណីឆ្លងកូវីដ​-១៩​កើតឡើង​ ក្នុងរយៈពេល​២សប្តាហ៍កន្លងមក​។ មន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា​ ចំនួនអ្នកឆ្លងនិឹងថយចុះ​ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ។ រដ្ឋវិចទ័ររៀបានរិឹតត្បិត ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នា​។
អភិបាលរដ្ឋវិចទ័ររៀ លោកDaniel Andrews បានប្រកាសថា នឹងអនុម័ត​ច្បាប់​ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល​១៤ថ្ងៃ​សម្រាប់​អ្នកដែលចូលមកពីខាងក្រៅ​ ហើយក្នុងរយៈពេលនោះនឹងត្រូវធ្វើតេស្តយ៉ាងតិចពីរលើក​ក្នុងពេល១៤ថ្ងៃដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ពិតជាមិនបានឆ្លងកូវីដ​-១៩ ពិតប្រាកដមែន។
លោកDaniel Andrews បានបន្តទៀតថា មានពលរដ្ឋដល់ទៅ​៧៨០ពាន់នាក់បានធ្វើតេស្តរកកូវីដ​-១៩​​នៅក្នុងរដ្ឋវិចទ័ររៀ​ចាប់តាំងពីថ្ងៃទី​១​ខែមករា​មកទល់ថ្ងៃទី​២៨ខែមិថុនា​។
ចំណែករដ្ឋញូវសាវវែលវិញ ក្នុងរយៈពេល​២៤ម៉ោង ក៏បានរកឃើញអ្នកឆ្លងកូវីដ​-១៩ ចំនួន៣នាក់ផងដែរ ភាគច្រើនចូលមកពីខាងក្រៅ។ គិមកដល់ថ្ងៃទី​២៨ ខែមិថុនា​អូស្ត្រាលី​មានអ្នកឆ្លងកូវីដ​-១៩ ចំនួន​៧.៦៨៦នាក់ និងស្លាប់​១០៤នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print