ភរិយាលោក ស សុខា បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក៖ យើង​នឹង​ស្វែងរក​ជនបង្កដែលបើក​បុកកីឡាបាល់ទាត់របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រធាន​ក្លិប​បាល់ទាត់​វិសាខា​លោកស្រី កែ សួន​សុ​ភី ដែលត្រូវជាភរិយាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បាន​សេ​សេរ​លើ​បណ្ដាញហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដែលមាន​ឈ្មោះថា​«Sophy Ke»​ថា លោកស្រី  «​យើង​នឹង​ស្វែងរក​អ្នក​បុកហើយ​រត់​!» ខណៈដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​កីឡាករឈ្មោះ ទៀត គឹម​ហេង រងរបួស​ធ្ងន់ និង​យុវតី​ម្នាក់​ស្លាប់ កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​។

ការសរសេរ​សារ​ព្រមាន​របស់​លោកស្រី កែ សួន​សុ​ភី បានធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​ ក្រោយ​មាន​ជនបង្ក​បាន​បើក​រថយន្តបុក​កីឡាករ​របស់ខ្លួន ទៀត គឹម​ហេង និង​យុវតី​ម្នាក់ ហើយ​រត់​មិន​ទទួលខុសត្រូវ​។

​សូមជម្រាបថា ករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ខាងលើនេះ បាន​បណ្តាល​ឲ្យ​កីឡាករ ទៀត គឹម​ហេង រងរបួស​ក្បាល​ធ្ងន់ធ្ងរដែល​ទាមទារ​វះកាត់​ជា​ចាំបាច់ និង​យុវតី​ម្នាក់​ដែល​គេ​អះអាង​ជា​មិត្តស្រី​របស់​ខ្សែបម្រើ​រូបនេះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​កែង​នឹង​ផ្លូវ​លេខ​១៤៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ​សមត្ថកិច្ច​មិនទាន់​ស្វែងរក​អត្ត​សញ្ញា​ណ​រថយន្ត និង​ជនបង្ក​នៅឡើយ​ទេ​។ ចំណែក​កីឡាករ ទៀត គឹម​ហេង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​សព​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print