ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃសៅរ៍០៧កើត ខែពិសាឍ ឆ្នាំជូត ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនាឆ្នាំ២០២០ វេលាម៉ោង ១៩.៤0នាទី ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក ថោង សាមិ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និង មានការ សម្របសម្រួលពីលោក គង់រតនា ព្រះរាជអាជ្ញារង ការិយាល័យគ្រឿងញៀននិងមានការចូលរួមពីកំលាំងប៉ុស្តិ៍នគរបាលសង្កាត់កូនក្រៀល បានចុះបង្រ្កាប ចែកចាយនិងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ១ករណី ស្ថិតនៅ ភូមិថ្មី សង្កាត់ កូនកៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០២នាក់ ស្រី០១នាក់(ប្តីប្រពន្ធ) ÷
១•ឈ្មោះ បួន សារី ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិថ្មីសង្តាត់កូនក្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ(ប្រពន្ធ)
២•ឈ្មោះ សូត្រ ម៉ានី ភេទប្រុស អាយុ២៦ ឆ្នាំ (ប្តី)
លទ្ធផលបង្រ្កាបដកហូតបថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ICE ហៅ ម៉ាទឹកក ចំនួន ១៤កញ្ចប់តូច នឹង0១ កញ្ចប់ធំស្មើ ៦,០៥ ក្រាម ទូរស័ព្ទដៃ ចំនួន ០២គ្រឿងនិងដបសម្រាប់ជក់គ្រឿងញៀនចំនួន០១ ចំពោះវត្ថុតាងនិងជនសង្ស័យខាងលើការិយាល័យជំនាញកំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ។
ដោយ៖ប៉ែន នួន