ឥណ្ឌាចិន ពង្រឹងកម្លាំងយោធានៅតាមបណ្តោយព្រំដែនមានវិវាទ

ចែករំលែក៖

ឥណ្ឌានិងចិនបានបង្កើនសកម្មភាពយោធានៅតាមបណ្តោយព្រំដែន ដោយប្រទេសទាំងពីរ បានខិតខំបញ្ជូនកម្លាំងទាហាននិងអាវុធទំនើបៗទៅកាន់ទីនោះ​ត្រៀមលក្ខណៈប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំ ។
ឥណ្ឌាបានសម្រេចបញ្ជូនកម្លាំង ទាហាននិង មីស៊ីលការពារដែនអាកាស​ ទៅកាន់ព្រំដែន​ក្រោយពេល មានព័ត៌មានបានផ្សាយថា​​ចិនបានបញ្ជូនឧទ្ធម្ភាគចក្រ យន្តហោះចម្បាំង​ជាច្រើនទៅកាន់តំបន់ព្រំដែនLAC។ ប្រព័ន្ធមីស៊ីល ការពារដែនអាកាស របស់ឥណ្ឌាក៏បានបញ្ជូនទៅដល់ទីតាំង​ស្ថិតនៅតំបន់ព្រំដែន​ក្នុងរដ្ឋ​Ladakh ដោយត្រៀមលក្ខណធ្វើសង្គ្រាម​។
ចំណែកភាគីចិនវិញ មិនត្រឹមតែបញ្ជូន​កម្លាំងទាហានអាវុធ តែប៉ុណ្ណោះទេ ថែមទាំង បញ្ជូនគ្រូក្បាច់គុណ​ចម្រុះ ២០នាក់ទៅកាន់ព្រំដែនដើម្បីហ្វឹកហាត់ក្បាច់គុណ មូលដ្ឋាន សម្រាប់ទប់ទល់និងកម្លាំងទាហាន ឥណ្ឌា ពេលប៉ះទង្គិចគ្នាដោយដៃទទេ។
យោងតាមសារព័ត៌មាន CCTV បានឱ្យដឹងថា គ្រូក្បាច់គុនចម្រុះ២០នាក់ មកពីក្លឹប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើង ក្នុងទីក្រុង Lhasa នៃតំបន់ទីបេ ជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា ។
នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា កងទ័ពចិន និងកងទ័ពឥណ្ឌា បានប្រើប្រាស់ដុំថ្ម និងដំបង វាយសំពងគ្នាទៅវិញទៅមក ដោយបណ្ដាល ឱ្យកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់ស្លាប់ ខណៈមកទល់នឹងពេលនេះ ចិនមិននៅតែមិនបញ្ជាក់ថាកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់នោះទេ។ នៅក្រោម កិច្ចព្រមព្រៀង ឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយ នៅក្នុងតំបន់ជម្លោះឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print