ហេតុអ្វីបានជាក្រុមហ៊ុនកូកា កូឡាផ្អាករាល់ការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមលើពិភពលោក

ចែករំលែក៖

ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា បានសម្រេច ផ្អាករាល់សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញសង្គមនានានៅលើពិភពលោក ក្នុងរយៈពេល​៣០ថ្ងៃ ។
អគ្គនាយកក្រុមហ៊ុន កូកា កូឡា លោក​James Quincey បាននិយាយទៅកាន់សារព័ត៌មាន​​ CNBC ​ថា​ ក្រុមហ៊ុននេះមិនបានចូលរួម​នៅក្នុងសកម្មភាពឈប់ផ្សាយពាណិជ្ជកម្ម​លើបណ្តាញសង្គម​ ដើម្បីជាការដាក់គំនាបដល់បណ្តាញសង្គម ទាំងនោះឡើយ​ ប៉ុន្តែយើងបានសម្រេចផ្អាកការផ្សាយពាណិជ្ជកម្ម ១ខែសិន។
អគ្គនាយក ក្រុមហ៊ុន កូកា កូឡា បានលើកឡើងថា​«គ្មានទេ កន្លែងសម្រាប់ការរើសអើងជាតិសាសន៍ និងគ្មានឡើងកន្លែងសម្រាប់ការប្រកាន់ជាតិសាសន៍លើបណ្តាញសង្គម។
ក្រុមហ៊ុន​កូកា កូឡា បានលើកឡើងថា​«ក្រុមហ៊ុនផ្អាករាល់សកម្មភាពផ្សាយពាណិជ្ជកម្មបង់ប្រាក់ លើបណ្តាញសង្គមរយៈពេល ៣០ថ្ងៃ​។ យើងនឹងចំណាយពេលវេលានេះដើម្បីវាយតម្លៃពីគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន​ ថាតែត្រូវកែទម្រង់ចំណុចណាខ្លះ​ ដើម្បីធ្វើឲ្យមានតម្លាភាព​នៅលើបណ្តាញសង្គម​»។
កន្លងមក​ក្រុមហ៊ុន​កូកា​ កូឡា តែងតែចែករំលែក​អំពីការបញ្ចប់ការរើសអើងជាតិសាសន៍នៅលើបណ្តាញសង្គម​Twitter។
ការសម្រេចខាងលើរបស់ក្រុមហ៊ុន កូកា កូឡា ក្រោយពេល ក្រុហ៊ុនជាច្រើន ដូចជា​Unilever​ , Dove, Ben&Jerry និង Hellmann បានប្រកាសផ្អាករាល់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើបណ្តាញសង្គម​Facebook, Instagram និង Twitter នៅអាមេរិក​រហូតដល់ថ្ងៃទី​២១ខែធ្នូឆ្នាំ​២០២០។ ក្រុមហ៊ុនខាងលើបានចោទប្រកាន់បណ្តាញសង្គម​ថាបានផ្សព្វផ្សាយ ព័ត៌មានខ្វះការពិត ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print