រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah និង អភិបាលក្រុងញូវដេលីលោក Delhi Arvind Kejriwal នៅថ្ងៃទី ២៨ខែមិថុនា បានទៅត្រួតពិនិត្យមជ្ឈមណ្ឌុល ព្យាបាលជំងឺកូវីដ១៩ បណ្តោះអាសន្ន Sardar Patel ដែលមានគ្រែពេទ្យព្យាបាលដល់ទៅ១ម៉ឺននាក់ បានសាងសង់ឡើងនៅតំបន់Chhatarpurទីក្រុង Delhi។
មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ Sardar Patel ជាទីតាំងព្យាបាលជំងឺកូវីដធំបំផុតនៅលើពិភពលោក ។ ពេលនេះ មានគ្រែពេទ្យចំនួន២ពាន់បានត្រៀមរួចរាល់ដើម្បីទទួលអ្នកជំងឺ។
តាមសារព័ត៌មានHindustan Times បានផ្សាយថា រដ្ឋាភិបាលទីក្រុង ញូវដេលី បានផ្តល់សិទ្ធឲ្យអង្គការក្រៅរដ្ឋាភិបាល Radha Soami Satsang Beas ជាអ្នកសាងសង់ មជ្ឈមណ្ឌុលខាងលើ ដែលមានទំហ៊ុំធំជាងពហុកីឡដ្ឋានដល់ទៅ២២ដង។ ទីតាំងនោះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាលនិងមធ្យម។
ក្រៅពីនេះរដ្ឋាភិបាល ទីក្រុងញូវដេលី បានបង្កើតចំនួនគ្រែពេទ្យនៅមន្ទីរពេទ្យបណ្តោះអាសន្ន នៅសណ្ឋាគារចំនួន៤០ និងអាគារសម្រាប់ពិធីជប់លៀង៧៧កន្លែង អាចដាក់គ្រែពេទ្យបានដល់ទៅ15.800 គ្រែ។
មិនតែប៉ុណ្ណោះ សូម្បីតែ ទូរថភ្លើងចំនួន៥០ក៏ត្រូវធ្វើជាទីតាំងសម្រាប់ព្យាបាលកូវីដ១៩ផងដែរ។
នៅថ្ងៃទី២៨ខែមិថុនា ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ ដល់ទៅ 19.906 នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅឥណ្ឌាកើនឡើងដល់ទៅ528.859 នាក់ ក្នុងនោះមានអ្នកស្លាប់16.095 នាក់ ៕