ទូកបុកគ្នានៅសមុទ្រហ្វីលីពីនបាត់ខ្លួន១៤នាក់

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ ឆ្មាំសមុទ្រហ្វីលីពីននៅថ្ងៃទី២៩ ខែមិថុនា បាននឹងកំពុងតាមស្វែងរកមនុស្ស១៤ នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីហេតុការណ៍ទូកនេសាទ និងនាវាដឹកទំនិញបានបុកគ្នា ។
ក្រុមមន្រ្តីបាននិយាយថា វាមិនច្បាស់ភ្លាមៗនោះទេ ប្រសិនបើទូកនេសាទបានលិច ហើយការស្វែងរកជនរងគ្រោះកំពុងត្រូវបានរំខានដោយរលកខ្លាំងៗ ។
ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថា នាវា MV Vienna Wood បានបុកជាមួយនាវា FV Liberty 5 ដោយមូលហេតុមិនទាន់ដឹងច្បាស់លាស់ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា នៅប្រហែល ២៧ គីឡូម៉ែត្រ (១៧ ម៉ៃល៍) ពីទីប្រជុំជន Mamburao ក្នុងខេត្ត Mindoro Occidental ភាគខាងត្បូង រដ្ឋធានី Manila ប្រទេសហ្វីលីពីន ។
យន្តហោះធុនស្រាលល្បាតដែនសមុទ្រ១គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ចូលរួមស្វែងរកជនរងគ្រោះនៅថ្ងៃទី២៩ ខែមិថុនា ។ ជនរងគ្រោះមានអ្នកនេសាទ១២នាក់ និងអ្នកដំណើរពីរនាក់នៅលើនាវា Liberty 5 ។ នេះបើតាមការប្រកាសរបស់លោក Armando Balilo អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន ។
ទូកនេសាទបាននិងកំពុងឆ្ពោះទៅកាន់ទីក្រុងម៉ានីល នៅពេលដែលការប៉ះទង្គិចជាមួយនាវាដឹកទំនិញ Liberty 5 បានកើតឡើង។ នាវាដឹកទំនិញដោតទង់ជាតិហុងកុង ដែលជាអ្នកបុកនាវានេសាទនោះ ត្រូវបាននាវាឆ្មាំឈូងសមុទ្រហ្វីលីពីនមួយគ្រឿងមកអូសយកទៅកាន់ក្បែរខាងខេត្ត Batangas ។
នាវាដែលមាននាវិកចំនួន២០នាក់នេះមិនបានដឹកទំនិញអ្វីនោះទេ អំឡុងពេលប៉ះទង្គិចគ្នា ។ វាមានគោលដៅទៅកាន់ប្រទេសអូស្ត្រាលី ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print