ផឹកស្រាស្រវឹងរកបាយហូបអត់មានចងកធ្វើអត្តឃាតស្លាប់នៅលើផ្ទះ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ផឹកស្រាស្រវឹងរកបាយហូប តែអត់មានបាយក៏ឡើងទៅលើផ្ទះដេក។ លុះព្រឹកឡើងម្ដាយឡើងទៅមើលស្រាប់តែឃើញស្លាប់ដោយចងកធ្វើអត្តឃាតទៅនឹងផ្ទោងផ្ទះ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦ៈ០០នាទី
នៅចំណុចលើផ្ទះរបស់ឈ្មោះ ឡី សែម ស្ថិតនៅក្នុងភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជី រូ ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ
មុខរបរកសិករ មានទីលំនៅនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ឡី សែន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី កូនប្រុសគាត់ឈ្មោះ ជី រូ មានសភាពស្រវឹងស្រាហើយបានមករកបាយហូប ប៉ុន្តែអត់មានបាយ ក៏ឡើងទៅដេកនៅលើផ្ទះទៅ។ លុះព្រឹកឡើងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦ៈ០០នាទី ឈ្មោះ ឡី សែម ត្រូវជាម្ដាយ បានឡើងទៅលើផ្ទះប្រទះឃើញឈ្មោះ ជី រូ បានយកមុងពណ៌ផ្កាឈូកចងកភ្ជាប់ជាមួយផ្ទោងផ្ទះស្លាប់បាត់ទៅហើយ ភ្លាមៗគាត់បានរាយការណ៍មកមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍ក្រាំងយ៉ូវ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញខាងពិនិត្យវិភាគកន្លែងកេីតហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យមណ្ឌលសុខភាព និងគ្រួសារជនរងគ្រោះ ដេីម្បីធ្វេីការពិនិត្យសាកសព​ឃើញថា​
ជនរងគ្រោះ មានស្នាមជាំត្រង់កផ្នែកខាងមុខក្រោមចង្កា ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង អណ្ដាតលៀន ក្រៅពីស្លាកស្នាមខាងលេីនេះពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ ។
បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសាធ្វេីអត្តឃាតចងក ។ សាកសពត្រូវបាននគរបាលជំនាញ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print