ភ្នំពេញ៖ យើងត្រូវរួមគ្នាដេីម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា ឱ្យបានព្រមៗគ្នា សម្រាប់ការរីកចម្រើន។
សូមបញ្ជាក់ថា៖ អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ ។
បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំជាដើម។ អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ ហើយបន្តពូជចាប់ពីខែមករា ដល់ ខែតុលា និងមានពង ចំនួន១ គត់ ៕
...
ដោយ៖ សហការី