ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានយកកាំបិតកាប់ប្រពន្ធបណ្តាលឲ្យស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ បុរសសង្ស័យត្រូវជាប្តីមុនពេលកើតហេតុបានផឹកស្រាស្រវឹងនៅខាងក្រៅយ៉ាងអួទីនួ លុះត្រឡប់ដល់ផ្ទះវិញ ប្រពន្ធបានស្តីបន្ទោសបន្តិចបន្តួចធ្វើឲ្យជនសង្ស័យខឹង ក៏ស្ទុះទៅយកកាំបិតមកកាប់ប្រហារតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលវិហារ ឃុំជិរោរ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បុរសសង្ស័យត្រូវជាប្តី ឈ្មោះ ហម សារ៉េត អាយុ៥២ឆ្នាំ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ពៅ ស្រីមុំ អាយុ៥៣ឆ្នាំ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ស្ត្រីរងគ្រោះបានបាត់បង់ជីវិត ក្រោយសាច់ញាតិបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ៕