ការណ៍ដែលក្រុមអ៊ិកស្លាមបង្កើតរដ្ឋ អាចរក្សាចំនួនទាហានបានច្រើនដដែល ដោយសារតែពួកគេនៅតែអាចជ្រើសរើស ទាហានរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធើណេត នៅគ្រប់ទិសទី។ ទាំងនោះហើយដែលធ្វើ ឱ្យក្រុមនេះមិនថយចុះកម្លាំងបើទោះអា មេរិក និងលោកខាងលិចវាយប្រហារ ដណើមបានទឹកដីប្រមាណ៣០ភាគរយដែល ពួកគេគ្រប់គ្រងក្ដី ។
ក្រុមអ្នកឯកទេសបញ្ជាក់ថា ដើម្បី កម្ចាត់ក្រុមISទាំងស្រុងនោះ លោកខាង លិចមានតែបិទប្រព័ន្ធអ៊ីនធើណេតដែល ISបានប្រើប្រាស់។ កន្លងមកសហរដ្ឋ អាមេរិកបានប្រកាសបង្កើតភ្នាក់ងារមួយ សម្រាប់ប្រឆាំងនឹងភាពហិង្សាជ្រុលនិយម និងការផ្ដាច់ខ្លួនទៅធ្វើជាជីហាដនៅលើ ទឹកដីអាមេរិកដោយបានបញ្ចុះបញ្ចូល ក្រុមហ៊ុនយក្សអ៊ីនធើណេតឱ្យជួយសម្រួល ផ្នែកបណ្ដាញទិន្នន័យ ។
វិធានការថ្មីនេះជាភស្ដុតាងបញ្ជាក់ ថា អាមេរិកក៏កំពុងប្រឈមខ្លាំងនឹង សត្រូវដែលចេះប្រើប្រព័ន្ធសង្គមដើម្បី ជ្រើសរើសបេក្ខជន និងពន្លាតឥទ្ធិពល ជីហាដដោយគ្មានរនាំងព្រំដែនទប់ជាប់។ គេអាចព្រឺក្បាលនៅពេលឃើញចំនួន ជនជីហាដបានផ្ដុំដូចផ្សិតនៅសហរដ្ឋ អាមេរិក ដោយកាលពីកន្លងទៅ ជាឧទា ហរណ៍ជាក់ស្ដែងមានបុរសម្នាក់ប្រកាស ខ្លួនជាមនុស្សរបស់អង្គការរដ្ឋអ៊ិណស្លាមប៉ុន ប៉ងទៅសម្លាប់ប៉ូលិសនៅរដ្ឋហ្វីឡាដែលហ្វីយ៉ាតែសំណាងល្អប៉ូលិសចាប់ខ្លួនបានទាន់ពេលវេលា ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្ដិសុខអា មេរិកបានអះអាងអំពីមូលហេតុនៃការ បង្កើតភ្នាក់ងារនេះថា“ភេរវកម្មនៅប៉ារីស និងនៅសានប៊ែរណាឌីណូ បានធ្វើឱ្យអាមេ រិកយល់អំពីភាពចាំបាច់នៃការផ្ដាច់ដង្ហើម សាបព្រោះអំពើហិង្សានិងមនោគមន៍វិជ្ជា ជ្រុលនិយមរបស់ពួកអង្គការរដ្ឋអ៊ិ់ស្លាមកុំឱ្យជ្រើសរើសបេក្ខជនជីហាដបាន”! ភ្នាក់ងារថ្មីនេះមានភារៈនិងកម្មវត្ថុធ្វើស៊ីចង្វាក់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងពួក ជីហាដ របស់ក្រសួងសន្ដិសុខជាតិ និង ក្រសួងយុត្ដិធម៌។ ទន្ទឹមនឹងការបង្កើត បណ្ដាញថ្មី Apple Facebook Google Twitter… ត្រូវផ្ដល់ចម្លើយជួយសម្រួល ផ្នែកបណ្ដាញទិន្នន័យដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវនិយម។ អ្នកទទួលខុសត្រូវជាន់ ខ្ពស់ផ្នែកសន្ដិសុខ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ប្រធានចារកិច្ច ប្រធានសន្ដិសុខជាតិ តំណាងសេតវិមានបានបើកជំនួបកំពូលជាមួយក្រុមហ៊ុនយក្សផ្នែកអ៊ីនធើណេត ទាំងអស់នៅលើពិភពលោក ដែលមាន តាំងទីស្នាក់ការផ្ដុំគ្នានៅSilicon Valley ដើម្បីរកដំណោះស្រាយថា តើត្រូវធ្វើ ដូចម្ដេចទប់ស្កាត់ពួកភេរវជនកុំឱ្យប្រើអ៊ីនធើណេតសម្រាប់ឃោសនាប្រមូល និងជ្រើសរើសសកម្មជនជីហាដថ្មីឱ្យមកសាបព្រោះអំពើហិង្សាបាន។
បំណងធំ គឺបង្កើនការផ្សព្វផ្សាយ និង លើកកម្ពស់អត្ថន័យសារអប់រំសម្រាប់យកទៅប្រឆាំងសារឃោសនារបស់ពួកអង្គការរដ្ឋអ៊ិរស្លាម។ប៉ុន្ដែវិធានការថ្មីនេះ អាចនឹងត្រូវប៉ះពាល់ដល់គោលការណ៍ សេរីភាពនៃការបញ្ចេញមតិការការពារជីវិតឯកជនឬទំនុកចិត្ដរបស់អ្នកប្រើ ប្រាស់ក្នុងសម័យអ៊ីនធើណេត ។
ពាក់ព័ន្ធនិងករណីនេះដែរ នាយករដ្ឋ មន្ដ្រីអ៊ីរ៉ាក់លោក Haider Al Abadi កាលពីថ្ងៃទី២៥ខែមករាបានអំពាវនាវ ដល់ប្រទេសកាន់សាសនាអ៊ិAស្លាមទាំង អស់រួមគ្នាប្រឆាំងនឹងក្រុមភេរវកម្មIS ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី ១១របស់ប្រទេសអ្នកកាន់សាសនាអ៊ិទស្លាម OIC នៅទីក្រុងបាដាដ នាយករដ្ឋមន្ដ្រី អ៊ីរ៉ាក់បញ្ជាក់ថា បច្ចុប្បន្នក្រុមអ៊ិនស្លាម បង្កើតរដ្ឋកំពុងតែប្រើប្រាស់សាសនាធ្វើជាឧបករណ៍អូសទាញ និងបង្កហិង្សា គ្រប់រូបភាពដូចនៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ជាដើម ដូច្នេះចាំបាច់ត្រូវតែរួប រួមគ្នាទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត ។
លោក Al Abadi ប្រកាសទៀតថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈរួម កម្លាំងសម្រាប់ប្រឆាំងក្រុមIS និងកម្ចាត់ អ្នកដែលដើរតាមIS ចេញពីប្រទេសរបស់ លោកឱ្យទាល់តែអស់។ លោកបញ្ជាក់ថា ពលរដ្ឋអ៊ីរ៉ាក់ជាច្រើនក៏បានចូលរួមជា មួយក្រុមIS ដែរ ។
នៅក្នុងកិច្ចប្រជុំOIC លើកទី១១ ធ្វើ ឡើងរយៈពេល២ថ្ងៃ ដោយមានការចូល រួមពីប្រទេសជាង៤០ ក្នុងនោះមាន ប្រទេសគុយវ៉ែត ស៊ីរី អ៊ីរ៉ង់ សូម៉ាលី ទុយនេស៊ី ទួរគី អាលហ្សេរី ប៉ាគីស្ថាន ម៉ាស៊ី និងស៊ូដង ជាដើម ដែលជាប្រទេស ស្ថិតនៅក្នុងការគំរាមកំហែងពីក្រុម អ៊ិអស្លាមបង្កើតរដ្ឋដោយផ្ទាល់ ។
កាលពីថ្ងៃទី២៤ ខែមករា អ៊ីរ៉ាក់បាន កោះហៅមន្ដ្រីស្ថានទូតរបស់ខ្លួនពីប្រទេស អារ៉ាប៊ីសាអ៊ូឌីតមកស្រុកវិញ ដើម្បី ប្រឆាំងនៅនឹងសកម្មភាពរបស់ប្រទេស នេះដែលបានសម្លាប់មេដឹកនាំសាសនាជនជាតិអ៊ីរ៉ង់នៅទីនោះ ។
នៅពេលនេះក្រុមអ៊ិមស្លាមបង្កើតរដ្ឋ កំពុងតែបង្កើនសកម្មភាពសម្លាប់មនុស្ស នៅក្នុងប្រទេសស៊ីរី ក្រោយរងការវាយ ប្រហារពីសំណាក់ប្រទេសលោកខាងលិច ធ្វើឱ្យក្រុមនេះត្រូវខាតបង់ជាច្រើន។ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានប្រកាសឱ្យដឹងថាពួកជីហាតអង្គការរដ្ឋអ៊ិាស្លាមបានប្រហារជីវិតជនស៊ីវិល យ៉ាងតិច១៣៥នាក់ និងចាប់ជាចំណាប់ ខ្មាំងប្រមាណជា៤០០នាក់ផ្សេងទៀតក្នុងថ្ងៃសៅរ៍ទី១៦ មករា។ ទង្វើសម្លាប់រង្គាល នោះបានកើតមានឡើងនៅក្បែរស្រុក Deir Ezzor ស្ថិតនៅប៉ែកខាងកើត ប្រទេសស៊ីរី។ ចំណែកនៅក្នុងទីក្រុងអាឡិប ទ័ពរដ្ឋាភិបាលកំពុងបើកប្រតិបត្ដិការរុលទៅមុខសំដៅជំរំរបស់ពួកជីហាដអង្គការរដ្ឋអ៊ិបស្លាម ។
គឺជាទង្វើសម្លាប់រង្គាលដែលពួកជីហាដ អង្គការរដ្ឋអ៊ិាស្លាមបានធ្វើនៅក្នុងប្រទេសមួយដែលកំពុងផុងខ្លួននៅក្នុងសង្គ្រាម ស៊ីវិលយ៉ាងជ្រៅ។ នៅក្នុងចំនួនមនុស្ស ប្រហារជីវិតទាំង១៣៥នាក់ មានជនស៊ីវិល ៨៥នាក់ និងទាហានរដ្ឋាភិបាល៥០នាក់ នេះជាតួលេខផ្ដល់ដោយក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។ តែបើតាម តួលេខផ្ដល់ដោយទីភ្នាក់ងារផ្លូវការស៊ីរីឱ្យដឹងថា មានស្លាប់យ៉ាងតិច២៨០នាក់។ ក្រៅពីប្រហារជីវិតពួកជីហាដអង្គការរដ្ឋអ៊ិលស្លាមក៏បានចាប់ជនស៊ីវិលប្រមាណ ៤០០នាក់ធ្វើជាចំណាប់ខ្មាំងដែរ ។
ក្នុងចំណោមជនស៊ីវិលដែលត្រូវ ប្រហារជីវិតដោយគ្រាប់កាំភ្លើង ឬ ដោយកាត់ក្បាលមានភាគច្រើនជាស្ដ្រីកូនក្មេង និងទាំងពូជគ្រួសារទាហានរដ្ឋា ភិបាលក៏មានដែរ។ ចំណែកអ្នកជាប់ជា ចំណាប់ខ្មាំងទាំងប្រមាណ៤០០នាក់សុទ្ធសឹងជាពួកនិកាយសាន់នីតនិងមានទំនោរ ទៅរករបបស៊ីរីសព្វថ្ងៃ។ លោក រ៉ាមី អាប់ដែលរ៉ាម៉ាន នាយកអង្គការសង្កេត ការណ៍សិទ្ធិមនុស្សបានសម្ដែងក្ដីបារម្ភពីជោគវាសនារបស់អ្នកជាប់ជាចំណាប់ខ្មាំង ពិសេសខ្លាចពួកជីហាដសម្លាប់ចោលទាំង អស់ដោយទុកតែស្ដ្រីសម្រាប់បម្រើផ្លូវតណ្ហាដូចដែលពួកអ៊ិមស្លាមនិយមជ្រុលធ្លាប់ បានធ្វើនៅក្នុងអតីតកាល ៕
ប្រែសម្រួល៖ ម៉ែវ សាធី