ភ្នំពេញ៖ សម្រាប់លទ្ធផលប្រកួត កីឡាប្រដាល់ចំនួន២កម្មវិធីរបស់សង្វៀន ទស្សន៍ប៉ុស្ដិ៍លេខ៥ជាលក្ខណៈវាយជម្រុះដណ្ដើមកៅអីវគ្គទី២ TIFFY SUPER FIGHT ប្រភេទទម្ងន់៥៧គីឡូក្រាមនិង កម្មវិធីប្រកួតមិត្ដភាពរវាងកីឡាករកម្ពុជា នឹងថៃកាលពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ ២០១៦កន្លងទៅ ចំពោះការប្រកួតកម្ម វិធីទី១វាយសន្សំពិន្ទុឡើងទៅវគ្គទី២ ដណ្ដើមពានរង្វាន់ TIFFY SUPER FIGHT នាយប់ថ្ងៃទី២៤ ខែមករាកីឡាករ នួន ភិរក្ស សិស្សលោក មាស សុខគ្រី មកពី ក្លិបតាព្រហ្មមានជ័យត្រូវបានដើរចេញពីកម្មវិធីក្រោយវាយចាញ់អ្នកប្រដាល់ឡូញ វ៉ាន់ ឌី មកពីក្លិបពន្លឺវិបុលរិទ្ធី ដោយពិន្ទុទាំងប្រផុតប្រផើយនោះ ។
ចំណែកឯកីឡាករ សង់ គង់ មកពី ក្លិបអេភូងកីឡាក៏ត្រូវចាកចេញពីកម្ម វិធី TIFFY SUPER FIGHT រដូវកាលទី២ នេះដែរ បន្ទាប់ពីវាយចាញ់ កីឡាករ រស់ វិបុល មកពីក្លិបសាលវ័ន្ដកីឡាទាំងមិន អស់ចិត្ដ ។ ដូច្នេះកីឡាករដែលត្រូវឡើង ទៅប្រកួតបន្ដនៅវគ្គទី២គឺជាការជួប គ្នារវាងកីឡាករ ឡូញ វ៉ាន់ឌី នឹង កីឡាករ រស់ វិបុល ដើម្បីបន្ដដំណើរទៅ ដំណាក់កាលទី៣វគ្គ៨នាក់ចុងក្រោយ ។
ដោយឡែកលទ្ធផលការប្រកួតក្នុង កម្មវិធីអធិរាជសង្វៀនស៊ីម៉ងត៍អូដ្ឋ របស់ TV5 ដដែលនៅយប់ថ្ងៃទី២៣ ខែ មករាឆ្នាំ២០១៦កន្លងទៅអ្នកប្រដាល់ ជ័យវណ្ណៈមកពីក្លិបឃ្លាំងមឿងកីឡា បានប្រកួតឈ្នះកីឡាករឈាន រស្មី មកពី ក្លិបខេត្ដរតនគិរីដោយពិន្ទុ ក្រោយពីតស៊ូ យ៉ាងស្វិតស្វាញចំនួន៥ទឹករួចមក ។ នៅ ក្នុងកម្មវិធីខាងលើនេះដែរអ្នកប្រដាល់ហ៊ឹម សេរី របស់ក្លិបតាព្រហ្មមានជ័យ បានវាយឈ្នះលើកីឡាករថៃឈ្មោះ Ma Vin ដោយពិន្ទុទាំងប្រផុតប្រផើយក្នុង រយៈពេលប្រកួតពេញ៥ទឹក ។
គួររំលឹកថា នាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ខាងមុខនេះកម្មវិធីអធិរាជ លើសង្វៀនស៊ីម៉ង់ត៍អូដ្ឋបានឈានដល់ វគ្គវាយខ្វែងពូលAនិង ពូលB ហើយ ៕
ដោយ៖ សារីម