នៅថ្ងៃទី២៩ខែមិថុនា ចិនបានប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រី ពលរដ្ឋអាមេរិកដែល
បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនគឺហុងកុង។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលហុងកុងបាន អនុវត្តច្បាប់សន្តិសុខថ្មីយ៉ាងពេញលេញ។
សារព័ត៌មាន China Daily បានផ្សាយថា «ចិនបានសម្រេចកាត់បន្ថយការផ្តល់ទិដ្ឋាការចំពោះបុគ្គល មន្ត្រីអាមេរិក ដែលមានសកម្មភាពមិនអាចទទួលយកបានពាក់ព័ន្ធកោះហុងកុង»។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការខិតខំរបស់អាមេរិក រារាំងច្បាប់សន្តិសុខថ្មីនៅហុងកុង គឺមិនអាចទទួលបានបានជោគជ័យឡើយ។
សកម្មភាពខាងលើរបស់ចិនក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោនបានសម្រេចផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីចិនដែលអាមេរិកចាត់ទុកថាបានរារាំងដល់លិទ្ធិប្រជាធិបតេយ្យនៅកោះហុងកុង។ សកម្មភាពរបស់អាមេរិកត្រូវបាន រដ្ឋាភិបាលទីក្រុងប៉េកាំងប្រឆាំង យ៉ាងខ្លាំង ហើយបញ្ជាក់ថានេះជាកិច្ចការផ្ទៃក្នុងរបស់ចិន។
កាលពីថ្ងៃទី២៨ខែឧសភា សភាចិនបានអនុម័ត ទៅលើច្បាប់សន្តិសុខ នៅលើកោះហុងកុង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់យូអង្វែងនៅលើកោះនេះ ។ ច្បាប់សន្តិសុខ មិនធ្វើឲ្យប៉ះពាល់ដល់ទម្រង់ សេដ្ឋកិច្ចនយោបាយរបស់កោះហុងកុងនោះឡើយគឺសំដៅទៅលើជនខិលខូចប្រព្រឹត្ដបទល្មើសតែប៉ុណ្ណោះ៕ ដោយ៖ធីរីណា