លោកស្រី​ ម៉ែ​ន​ សំ​អន​ នាំ​យក​ទេយ្យទាន​ និង​ថវិកា​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​កតញ្ញូ​ កតវេទី​ថ្វាយ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព​ វង្ស​ ព្រះ​ជន្ម​ ៨៥​ព្រះ​វស្សា​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រ​សួ​ទំនាក់ទំនង​ ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ព្រមទាំង​មន្ដ្រី​ រាជការ​ក្រោម​ឱវាទ​ នាំ​យក​បច្ច័យ​ ជា​ទេយ្យទាន​ និង​ថវិកា​ ទៅ​ចូលរួម​ ពិធីបុណ្យ​កតញ្ញូ​ ស្រោច​ព្រះ​សុគន្ធវារី​ចម្រើន​ព្រះ​ជន្មាយុ​ថ្វាយ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ឧណ្ណាលោម​ នារ​ សៀ​ល​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ដើម្បី​ចម្រើន​ព្រះ​ជន្ម​៨៤​ យាង​ចូល​៨៥​ ព្រះ​វស្សា​របស់​ព្រះ​អង្គ​។​

​សូម​បញ្ជាក់​ថា​៖​ ក្នុង​ពិធីបុណ្យ​នេះ​បន្ទាប់​ពី​ជួបជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ បាន​រៀបចំ​ពិធី​បូជា​ក្រុង​ពាលី​បួងសួង​សុំ​ម្ចាស់​ទឹកដី​និង​និមន្ត​ព្រះ​ សង្ឃ​ ៨៩​អង្គ​ចម្រើន​ព្រះ​បរិត្ត​នៅ​លើ​ព្រះ​វិហារ​វត្ត​ឧណ្ណាលោម​រួច​មក​សម្តេចព្រះ​មហា​ សុមេធា​ធិ​ បតី​ ន​ន្ទ​ ង៉ែត​ សម្តេចព្រះ​ឧត្តម​មុនី​ យឿ​ង​ យ៉ា​ត​ ព្រះ​មុនី​កោសល​ ហុ​ល​ សុវណ្ណ​ ប្រទាន​ព្រះពុទ្ធ​ជ័យ​មង្គល​ថ្វាយ​ព្រះ​សុគន្ធវារី​ចំពោះ​សម្តេចព្រះ​មហាសង្ឃរាជ​។​ លុះ​ព្រឹក​ឡើង​ ថ្ងៃ​អង្គារ​ ត្រូវ​និង​ថ្ងៃ​ទី​ ៤​ រោច​ ខែបុស្ស​ ឆ្នាំមមី​ ត្រី​ស័ក​ ព​.​ ស​ ២៥៥៩​ ត្រូវ​និង​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ប្រគេន​យាគូ​ព្រះសង្ឃ​ ហើយ​វេលា​ម៉ោង​៨​ព្រឹក​និមន្ត​ សមណ​ និស្សិត​ ចំនួន​១០៨​អង្គ​ គោចរ​បិណ្ឌ​បាត្រ​និង​វេរ​ប្រគេន​ភត្ត​ប​ង្ស​កូ​ល​ព​ហ្វ​ទេវា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​លោកស្រី​ មែន​ សំ​អន​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ ជាមួយ​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ព្រមទាំង​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ ក៏​បាន​នាំ​យក​បច្ច័យ​ និង​ទេយ្យទាន​យក​ទៅ​ប្រគេន​សម្តេចព្រះ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះសង្ឃរាជ​ នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ដើម្បី​ចូលរួម​ទុកជា​ប្រយោជន៍​វិស័យ​ព្រះពុទ្ធ​សាសនា​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖​ ព្រះរាជ​ជីវប្រវត្ដិ​ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេ​ព្យ​ វង្ស​ ទ្រង់​ប្រ​សូត្រ​ ក្នុង​បច្ឆិមយាម​ទៀប​ភ្លឺ​ ថ្ងៃ​ព្រ​ហ​ស្ប​ត៏​ ២​រោ​ជ​ ខែបុស្ស​ ឆ្នាំវក​ ចត្វា​ស័ក​ ព​.​ស​ ២៤៦៦​ ត្រូវ​នឹង​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​១៩៣២​ នៅ​ភូមិ​ត្រពាំង​ចក​ ឃុំ​ជ្រាវ​ ស្រុក​សៀមរាប​ ខេត្ដសៀមរាប​ មាន​បងប្អូន​ ៣​នាក់​ ហើយ​ព្រះ​អង្គ​ ជា​កូន​ទី​៣​ ក្នុង​ត្រកូល​កសិករ​ ។​ មាតា​នាម​ ប៉ិច​ អាត់​ បិតា​នាម​ ទេព​ ឈិ​ត​ (​អតីត​អ្នកបួស​បាន​១២​ព្រះ​វស្សា​)​។​ កុមារ​ ទេព​ វង្ស​ បាន​សាង​ព្រះ​ធ្នូស​ក្នុង​ព្រះពុទ្ធ​សាសនា​តាំងពី​អាយុ​១៥​ឆ្នាំ​ បន្ទាប់​ពី​បិតា​បាន​ទទួលអនិច្ចកម្ម​ ទៅ​ដោយ​រោគាពាធ​ នៅ​ឆ្នាំ​១៩៤៧​ មក​ ។​ តែ​ជា​អកុសល​ក្នុង​របប​ប្រល័យ​ពូជ​ សាស្ដ្រ​ ប៉ុ​ល​ពត​ នៅ​ឆ្នាំ​១៩៧០​ដល់​ ១៩៧៩​ ព្រះ​ភិក្ខុ​ ទេព​ វង្ស​ ក៏​មិន​ខុស​ពី​ប្រជា​ពល​ រដ្ឋ​ដ៏​ទៃ​ទៀត​ដែរ​បាន​ទទួល​រង​ឥទ្ធិពល​ទារុណកម្ម​ដ៏​សាហាវ​យង់​ខ្នង​។​ រហូត​មក​ដល់​ឆ្នាំ​១៩៧៩​សម្ដេច​បាន​បន្ដ​សាង​ថ្នួ​សរ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដែល​ មួយ​ជីវិត​ព្រះ​អង្គ​គឺ​លោក​បា​ន​សាង​ថ្នួ​សរ​ហូត​មក​ ៕​

image_3

image_1

image

image_4

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print