ខេត្ដមណ្ឌលគិរី៖ លោក ខែម ភារម្យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្ដមណ្ឌលគិរីបានថ្លែងនៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៦ថាអាកាសធាតុនៅ ខេត្ដមណ្ឌលគិរីបានចាប់ផ្ដើមចុះត្រជាក់ខ្លាំងរយៈពេល៣ថ្ងៃហើយគឺចាប់គិតពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ រហូតមក ដល់ថ្ងៃនេះជាពិសេសនៅពេលយប់ក្នុង នោះមានជំនោរខ្យល់បក់បោកខ្លាំងៗទៀត ផង។
សីតុណ្ហភាពចុះត្រជាក់នេះត្រូវបាន គេសង្កេតឃើញនៅក្នុងក្រុងសែនមនោរម្យនិងស្រុកអូររាំងគឺមានភាពត្រជាក់ ខ្លាំងជាងបណ្ដាស្រុកផ្សេងៗទៀតនៅក្នុង ខេត្ដមួយនេះ។ ចាប់តាំងពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅពេលយប់សីតុណ្ហភាពចុះត្រជាក់ក្នុងចន្លោះពី១៣-១៥អង្សារីឯពេលថ្ងៃអាច ឡើងដល់ចាប់ពីចន្លោះ១៨-២០អង្សា លក្ខណៈបែបនេះមណ្ឌលគិរីអាចនឹងមានមហាជននិងភ្ញៀវទេសចរជាច្រើនដែល គេមកកម្សាន្ដនៅទីតំបន់នេះនិយាយថាខេត្ដនេះត្រជាក់ជាងបណ្ដាខេត្ដផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ដថា លក្ខណៈពិសេស ដែលធ្វើឱ្យក្រុងសែនមនោរម្យនិងស្រុកអូររាំងឆាប់ទទួលរងនូវភាពចុះត្រជាក់ លឿនជាងគេនោះមកពីក្រុងនិងស្រុក ទាំងពីរនេះមានរយៈកម្ពស់ខ្ពស់ជាងគេ។ លោកបន្ដទៀតថាក្នុងក្រុងសែនមនោរម្យ រយៈកម្ពស់របស់វាពីនីវ៉ូទឹកសមុទ្រមានកម្ពស់៧០០ទៅ៧៣០ម៉ែត្រដោយឡែកនៅស្រុកអូររាំងរយៈកម្ពស់របស់វាពីនីវ៉ូទឹកសមុទ្រមានកម្ពស់រហូតដល់៩០០ ទៅ៩៩២០ម៉ែត្រលក្ខណៈបែបនេះធ្វើឱ្យសំណើមកើនខ្លាំងជាអតិបរិមាអាច ទទួលបាននូវភាពត្រជាក់លឿន ៕
ដោយ៖ សហការី