កាច់សោរ.កម៉ូតូបានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ព្រួតវាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចខណៈជនរូបនោះបានធ្វើសកម្មភាពកាច់សោរ.កម៉ូតូFinoមួយគ្រឿងបានសម្រេចហើយព្យាយាមជិះរត់​ ។

image1

ហេតុការណ៍​នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅចំណុចផ្ទះជួលមួយកន្លែងជាន់ទី២​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ ​។

ជនសង្ស័យ​ឈ្មោះ​ចាន់​ ប៉រ៉ា​ ភេទប្រុស អាយុ២៤​ឆ្នាំ​មុខរបមិមពិតប្រាកដ​ មានស្រុកកំណើតភូមិត្រពាំងព្រីង​ ឃុំអង្គប្រសែ​ ស្រុករមាហែក​ ខេត្តស្វាយរៀង ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកFino ពណ៌​ផ្កាឈូក​ ពាក់ស្លាកលេខភ្នំពេញ1AJ-1205 នៅខាងមុខបន្ទប់ជួលជាន់ទី២​ ដោយចាក់សោរ.ក​ ត្រឹមត្រូវ​ ខណៈមកដល់វេលាកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់បានមកធ្វើសកម្មភាពកាច់សោរ.ក​ម៉ូតូបានសម្រេចហើយព្យាយាមជិះរត់បានបន្តិចស្រាប់តែម្ចាស់ឃើញទាន់ស្រែកថាចោរៗបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានភ្លាមៗនិងព្រួតវាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ណោះអាសន្ននៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕

image2

image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print