ព្យុះ​ព្រិល​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្វើ​ឱ្យ​មនុស្ស​៨៦​ពាន់​នាក់​ជាប់​គាំង​នៅ​លើ​កោះ​ Jeju

ចែករំលែក៖

​ព្យុះ​ព្រិល​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​ ២០១៦​ធ្វើ​ឱ្យ​អាកាសយានដ្ឋាន​អន្ដរជាតិ​នៅ​លើ​កោះ​ Jeju​ ជា​តំបន់​ទេសចរណ៍​ ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​បិទទ្វារ​ បណ្ដាល​ឱ្យ​អ្នកដំណើរ​ជាង​៨៦.០០០​នាក់​ត្រូវ​ជាប់​គាំង​នៅ​ទីនោះ​ ។​

​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​បាន​ផ្សាយ​ថា​នេះ​ជា​ការ​ធ្លាក់​ព្រិល​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ហើយ​ព្រិល​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​២៣​ ខែមករា​ មក​ទល់​ពេល​ នេះ​ ។​ នៅ​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ ល្បី​បំផុត​របស់​កូរ៉េ​ខាងត្បូង​ស្ថិត​នៅ​លើ​ កោះ​Jeju​ ប្រឈម​នឹង​ការ​ធ្លាក់​ព្រិល​ខ្លាំង​ បំផុត​ដោយ​មកា​ន​សីតុណ្ហភាព​នៅ​ទីនោះ​ ធ្លាក់​ចុះ​រហូត​ដល់​ដក​៦​អង្សា​សេ​។​ កាល​ ពី​ចុង​សបា្ដហ៍​កន្លង​មក​ជើងហោះហើរ​នៅ​ លើ​កោះ​នោះ​ដល់​ទៅ​១.១០០​ជើង​ត្រូវ​ លុប​ចោល​អ្នកដំណើរ​រាប់​សិប​ពាន់​នាក់​ ត្រូវ​សម្រាក​នៅ​ក្នុង​អាកាសយានដ្ឋាន​។​ ក្រសួង​ចរាចរណ៍​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ ថា​ នឹង​បិទ​អាកាសយានដ្ឋាន​រហូត​ដល់​ ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ទើប​អាច​ ហោះហើរ​បាន​ដើម្បី​សុវត្ថិភាព​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​បរទេស​។​

​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​វិញ​សី​ី​តុ​ណ្ហ​ភាព​ ធ្លាក់​ចុះ​រហូត​ដល់​ក្រោម​សូន្យ​ -១៨​ អង្សា​សេ​ជា​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​ មាន​ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ ។​ ក្រសួង​ព្យាករណ៍​អាកាសធាតុ​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ថា​ អាកាសធាតុ​ត្រជាក់​ កើតឡើង​ខុស​ប្រក្រតី​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​ នឹង​ផល​លំបាក​យ៉ាង​ខ្លាំង​ពិសេស​គឺ​មនុស្ស​ ចាស់​។​

​ក្រៅពី​កូរ៉េ​ខាងត្បូង​ប្រទេស​ជប៉ុន​ក៏​ ប្រឈម​នឹង​ការ​ធ្លាក់​ព្រិល​ទ្រង់ទ្រាយ​ធំ​ បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ នៅ​តំបន់់​ ភាគ​ខាងលិច​ជប៉ុន​មាន​ព្រិល​ធ្លាក់​យ៉ាង​ ក្រាស់​ធ្វើ​ឱ្យ​មន្ដ្រី​ក្នុង​តំបន់​ប្រកាស​អាសន្ន​ ពី​ការ​បាក់​ធ្លាក់​ព្រិល​ពីលើ​ភ្នំ​ ៕​

_87880156_87880155

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print