ភ្នំពេញ៖ លោក សុខ ប៊ុន ពុំត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នោះទេ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ តាមការកំណត់នោះឡើយ ។
មន្ត្រីអនុរក្សពន្ធនាគារ បានឲ្យដឹងថា លោក សុខ ប៊ុន បច្ចុប្បន្នកំពុងស្ថិតនៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬ ពេទ្យរុស្ស៊ី ។ លោក សុខ ប៊ុន មានជំងឺសម្ពាធឈាមឡើងខ្ពស់ ។
តាមនីតិវិធី ទោះបីលោក សុខ ប៊ុន មិនចូលខ្លួនក៏ដោយ ក៏តុលាការបើកសវនាការជំនុំជម្រះដែរ ព្រោះមានមេធាវីការពារសិទ្ធិតាមផ្លូវច្បាប់រួចហើយ ។ តាមច្បាប់ លោក សុខ ប៊ុន ត្រូវធ្វើលិខិតបញ្ជាក់អំពីការលះបង់សិទ្ធិក្នុងការចូលរួមសវនាការនាពេលនេះ ៕
...