កូនក្រមុំ​ដែល​រត់​ចោល​រោងការ​ត្រឡប់​មក​ក្រាប​សំពះសុំទោស​ម្តាយ​ និង​ឪពុក

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ កូនក្រមុំ​ដែល​រត់​ចោល​រោងការ​ ក្នុង​ថ្ងៃ​សូត្រ​មន្ត​ ពេល​នេះ​បាន​វិល​ត្រឡប់​មក​ក្រាប​សំពះសុំទោស​ម្តាយ​ និង​ ឪពុក​របស់​ខ្លួន​វិញ​ហើយ​ កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​កូនក្រមុំ​រូប​នេះ​បាន​គេចខ្លួន​អស់​រយៈពេល​៣​ថ្ងៃ​ ទៅ​ជាមួយ​និង​គូ​កំណាន់​របស់​ខ្លួន​ ។​

IMG_20160124_094659 (1)

​ស្ត្រី​ឈ្មោះ​ផា​ន់​ សិរី​ អាយុ​៣៩​ឆ្នាំ​ត្រូវជា​ម្តាយ​ បាន​រៀបរាប់​អោយ​ដឹង​ថា​ ក្រោយ​ពី​សារព័ត៌​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ពី​ ការ​បាន​ខ្លួន​កូនស្រី​ ដែល​ជា​កូនក្រមុំ​ត្រៀម​ចូល​រោងការ​នោះ​ កូនស្រី​របស់​គាត់​បាន​ត្រឡប់​មក​ដល់​វិញ​ហើយ​ បន្ទាប់​ពី​គាត់​បាន​អំពាវនាវ​ដល់​កូន​អោយ​ត្រឡប់​មក​ផ្ទះ​ដោយ​មិន​ប្រកាន់ទោស​ពៃ​។​

​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ វេលា​ម៉ោងជាង​៧​ព្រឹក​ កូនស្រី​របស់​គាត់​បាន​មក​ក្រាប​សុំ​ទោស​ ពី​កំហុសឆ្គង​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ខុស​កាលពី​ថ្ងៃ​ទី​២៣​ មក​រា​ ដោយ​បាន​រត់​ចោល​រោងការ​ ។​

​នៅ​ចំពោះ​មុខ​ម្តាយ​ កញ្ញា​ សុខ​សិរី​វឌ្ឍន៍​ ដែល​កូនក្រមុំ​បាន​គេចខ្លួន​ថ្ងៃ​ចូល​រោងការ​នោះ​បាន​ក្រាប​សំពះ​សុំ​ទោស​ ដោយ​ក្តី​អាណិត​មេត្តា​ពី​ម្តាយ​ និង​ ឪពុក​ អំពី​ទ​ង្វើ​ដែល​មិន​គួរ​ គប្បី​ធ្វើ​អោយ​ញាតិ​ផង​គេ​ស្តីថា​ ។​ មូលហេតុ​ដែល​នាង​រត់​ចោល​រោងការ​ គឺ​ដោយសារ​តែ​នាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយនឹង​បុរស​ឈ្មោះ​ ទក​ នេះ​ទើបនឹង​បាន​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ​ ហើយ​បាន​ស្រឡាញ់​គ្នា​ ហើយ​ក៏​បាន​សម្រេចចិត្ត​រត់​ចោល​រោងការ​តែ​ម្តង​ ។​

​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​បន្ត​ថា​ បើ​ទោះបីជា​កំហឹង​ខឹង​ពុះកញ្ជ្រោល​យ៉ាងណា​ ប៉ុន្តែ​ដោយ​ក្តី​មេត្តា​ ក្នុង​នាម​ជា​ម្តាយ​នឹង​ឪពុក​បាន​រំងាប់​អារម្មណ៍​ ដែល​ម្តាយ​គ្រប់​រូប​តែង​សណ្តោស​កូន​គ្រប់ពេលវេលា​ នៅ​ពេល​ដែល​កូន​បាន​ទទួលកំហុស​ និង​បាន​មក​ក្រាប​សំពះ​ចំពោះ​មុខ​ឪពុក​ ម្តាយ​សុំ​ទោស​នេះ​ ។​

​ក្នុង​រយៈពេល​៣​ថ្ងៃ​ដែល​កូនស្រី​របស់​គាត់​ដែល​រត់​ចោល​រោងការ​នោះ​គឺ​បាន​ទៅ​ជាមួយនឹង​បុរស​ម្នាក់​ ឈ្មោះ​ ទក​ ហៅ​យ៉ា​ ដែល​ជា​អ្នកធ្វើការ​នៅ​រោងចក្រ​ អឹ​ម​ និង​ វ៉េ​ជាមួយ​គ្នា​ ដែល​ក្នុងអំឡុងពេល​នោះ​នាង​(​កូនស្រី​)​ បាន​ទៅ​ភ្នំពេញ​ ។​

​ម្តាយកូន​ក្រមុំ​បាន​ប្រាប់​ទៀត​ថា​ គាត់​មិន​ប្តឹងផ្តល់​ចំពោះ​បុរស​ឈ្មោះ​ទក​ ហៅ​យ៉ា​ នោះ​ទេ​ ដោយ​គ្រាន់តែ​សម្រុះសម្រួល​គ្នា​ អោយ​បុរស​ដែល​នាំ​កូនស្រី​ចេញថ្លៃ​បណ្តា​ការ​ ដែល​កូន​ក​ម្លោះ​ប្រគល់​ជូន​គាត់​ចំនួន​២០០០​ដុ​លា្ល​រ​ប៉ុណ្ណោះ​ ហើយនឹង​រក​ពេលវេលា​សម​ ស្រប​ណាមួយ​ដើម្បី​រៀបចំ​ផ្សំផ្គុំ​ កូនស្រី​របស់​គាត់​ជាមួយនឹង​បុរស​ឈ្មោះ​ទក​ ដែល​នាំ​កូន​គាត់​ចេញពី​រោងការ​ ។​

​ស្ត្រី​នេះ​បាន​ប្រាប់​ទៀត​ថា​ ចំណែក​ឯក​ភាគី​កូនកំលោះ​ដែល​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ចូល​រោងការ​នោះ​ ក៏​មិន​បាន​ប្តឹងផ្តល់​អ្វី​ដែរ​ គ្រាន់តែ​ទាមទារ​ នូវ​ជំនូន​បណ្តា​ការ​ដែល​ប្រគល់​ចំនួន​២០០០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​

​ជា​ចុង​ក្រោយ​ម្តាយកូន​ក្រមុំ​ក៏​បាន​សំណូមពរ​ សូមកុំ​អោយ​កូន​សាង​កំហុស​បែប​នេះ​តទៅ​ទៀត​ ព្រោះ​វា​ធ្វើ​អោយ​កិត្តិយស​ កិត្តិនាម​ក្រុម​គ្រួសារ​នឹង​រលាយ​សាបសូន្យ​តែ​មួយ​ប៉​ព្រឹ​ច​ភ្នែក​ នូវ​ទ​ង្វើ​មិន​គប្បី​របស់​កូន​ដែល​បាន​សាង​អោយ​ក្រុម​គ្រួសារ​ ហើយ​សូម​អោយ​កូន​ធ្វើ​អ្វី​គោរព​តាម​ប្រពៃណី​ និង​ តាម​ការ​ណែនាំ​របស់​ម្តាយ​និង​ឪពុក​ ៕​

IMG_20160124_095630

IMG_20160124_095842

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print