ប្រយុទ្ធនឹងមេរោគឆ្លងហ្សុីកាដ៏កាចសាហាវគឺពិបាកបំផុត៖ ស្រ្តីកុំអាលមានគ៌ត

ចែករំលែក៖

នៅទ្វីបអាមេរិកឡាទីន វិធីដើម្បីប្រយុទ្ធនឹងមេរោគឆ្លងហ្សុីកា គឺជាវិធីដ៏ពិបាកបំផុត។ ការរាលដាលជំងឺនេះបានឆ្លងមនុស្សជាង១,៥សែននៅប្រទេសប្រេសុីល កំពុងបន្តរាលដាលដល់ប្រទេសជាង២០ទៀតក្នុងពេល៦ខែប៉ុណ្ណេាះ។

ភាពអសមត្ថភាពក្នុងការបញ្ឈប់ការឆ្លងនេះបាននាំឲ្យអាជ្ញាធរសុខាភិបាលផ្តល់ដំបូន្មានដល់ស្រ្តីកុំអាលមានគ៌ត។ ក៏ប៉ុន្តែ ដំបូន្មាននេះពិបាកនឹងអនុវត្តបានដោយហេតុថា ស្ត្រីជាច្រើនមិនមានមធ្យោបាយច្រើនក្នុងផែនការគ្រួសារ ឬពន្យារកំណើត។

នៅក្នុងតំបន់នេះ ស្ត្រីប្រមាណ៥២ភាគរយប៉ុណ្ណេាះដែលអាចទទួលបានសេវាពន្យារកំណើត។ អ្នកជំនាញនិយាយថា ការប៉ះពាល់ខ្លាំងបំផុតចំពេាះស្ត្រីមានផ្ទៃពេាះគឺនៅត្រីមាសដំបូង។ ចំណែកការរំលូតកូនគឺត្រូវបានហាមឃាត់។

ក្រោយពេលមេរោគហ្សុីកាឆ្លងទៅស្ត្រីមានផ្ទៃពេាះ វានឹងបង្កដល់ទារកដែលកើតមកមានខួរក្បាលតូចជាងធម្មតា ដែលបង្កជាក្តីបារម្មណ៍យ៉ាងច្រើនដល់ការលូតលាស់របស់កុមារ។

...

microce1
មេរោគហ្សុីកាសាហាវបង្កដល់ខួរក្បាលទារក៖ ទំហំក្បាលធម្មតា (ឆ្វេង) និងទំហំក្បាលអ្នកជំងឺដោយសារមេរោគ (ស្តាំ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print