៦ខែនៃអាសន្នកូវីដ-១៩មែនក៏ យក់ ឆេងហាក់ ថាទីផ្សារការងារនៅមានលំនឹង

ចែករំលែក៖

ភ្នំពេញ៖ ដំណាក់កាលនៃការឆ្លងរីករាលដាលនៃកូវីដ១៩ រយៈពេល៦ខែកន្លងមកនេះ អ្នក​សិល្បៈ​ជាច្រើនបានបង្ហាញក្តីកង្វល់របស់ខ្លួនក្រោយពីបាត់បង់ទីផ្សារការងារ ស្របពេលដែល​គម្រោងចេញថតការងារសិល្បៈជាច្រើនត្រូវបានពន្យាពេលនិងលប់ចោល។ ទោះជាយ៉ាង​ណា​តារា​សម្តែង និងពិធីករវ័យក្មេង លោក យក់ ឆេងហាក់ ត្រូវបានគេសង្កេតឃើញថា​ទីផ្សារការងារនៅតែបោះជំហានទៅមុខ។
​កាលពីឆ្នាំ២០១៩ យក់ ឆេងហាក់ ក្តាប់បានឱកាសការងារជាតារាសម្តែង និងបង្ហាញ​ម៉ូត​មួយចំនួន ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនបានស្គាល់ ពិសេសការងារជាពិធីករ​ក្នុងកម្មវិធីតូចធំជាច្រើន។ ចូលដល់ដើមឆ្នាំ២០២០ ដែលគេដឹងថាជំងឺកូវីដ-១៩ បានរីករាល​ដាលជាសកល និងធ្វើឲ្យការងារសិល្បៈជាច្រើនរបស់សិល្បករត្រូវបានផ្អាកមែន ក៏ តារារូបនេះនៅក្តាប់បានឱកាសការងារថ្មីៗជាបន្តបន្ទាប់។ ការងារលើការថតចាប់ពីដើម​ឆ្នាំ២០២០​នេះមានជាច្រើនបន្តបន្ទាប់ទាំងឈុតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថែរក្សា​សម្រស់ សម្លៀកបំពាក់ អាហារ ផ្សារទំនើប និងហាងកែសម្ផស្សជាដើម ។ អ្វីដែលគេ​ចាប់អារម្មណ៍គឺក្រោយពីលោកទទួលបានតំណែងជាតួឯកក្នុងភាពយន្តជីវិតរបស់ផលិតកម្ម​សាស្ត្រា គឺរឿង”ស្មោះប៉ះមនុស្សក្បត់”។
តារាសម្តែងរូបនេះបញ្ជាក់ថា ឆ្នាំនេះទីផ្សារការងារសិល្បៈនៅមានលំនឹង បើទោះបីជា​ការងារមួយចំនួនត្រូវបានពន្យាពេល។ លោកក៏ចាត់ទុកថាជាជោគជ័យមួយក្នុង​ស្ថានភាព​ដ៏លំបាក​នេះបើទោះបីជាមិនដូចអ្វីដែលលោករំពឹងទុកខ្លះក៏ដោយ។ លោកថានៅមាន​ការងារ​សិល្បៈមួយចំនួនទៀតដែលលោកត្រៀមបង្ហាញជូនអ្នកគាំទ្រ ដែលលោករំពឹងថានឹងទទួល​បាន​ការគាំទ្រ និងពេញចិត្តពីទស្សនិកជន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print