មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង ៖​ ត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយានយន្តចល័ត​ ត្រឹមចុងខែនេះសរុបចំនួន១,០២៨គ្រឿង

ចែករំលែក៖

ខេត្តស្វាយរៀង ​៖​ ដោយមាន​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​តឹងរ៉ឹង ​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយ​រៀង​ ក៏បាន​សម្រុក​មក​ធ្វើការ​ផ្លាស់ប្ដូរ​ផ្ទេរ​កម្មសិទ្ធិ​រថយន្ត បន្ទាប់ពីប្រកាស​របស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបញ្ចប់​ឱសានវាទ​ផ្ទេរ​កម្មសិទ្ធិពី​ម្ចាស់​ដើម​មក​ឲ្យ​អ្នកកាន់កាប់​ប្រើប្រាស់​ថ្មី ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២០ ដើម្បី​បញ្ចៀស​កំហុស​ឆ្គង​ដោយ​ប្រការ​ណាមួយដែល​ច្បាប់​បាន​ហាម​ឃាត់​ប្រើប្រាស់​យានយន្ត​មិន​ប្រក្រតី។

បើតាមមន្ត្រីការិយាល័យដឹកជញ្ជូន នៃ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀងបាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មួយ​រយៈពេល​ដែល​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ប្រកាស​ឲ្យ​​ម្ចាស់​យានយន្ត​ថ្មី​មក​កាត់ឈ្មោះ​ប្ដូរ​សិទ្ធិប្រើប្រាស់​រថយន្ត​រវាង​ម្ចាស់​ដើមនិឹង​អ្នកថ្មី ហើយ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តនៅ​បន្ត​មក​ធ្វើការ​ផ្លាស់ប្ដូរ​ទទួល​សិទ្ធិកាន់កាប់​ប្រើប្រាស់​រថយន្ត​ថ្មី​មានការ​កើន​ឡើង​ច្រើន​ខុស​ពី​ប៉ុន្មាន​ថ្ងៃមុន។

ចំពោះលទ្ធផលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដោយប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានត្រួតពិនិត្យ និងផ្តល់ជូនវិញ្ញាបនបត្រ ដល់យានយន្តសរុបចំនួន១,០២៨គ្រឿង  ។

ប្រភពបន្តថា ច្បាប់​ផ្លាស់ប្ដូរ​សិទ្ធិប្រើប្រាស់​រថយន្ត​មិន​មាន​កំណត់ ​និង​បង្ខំ​ឲ្យ​ត្រូវតែ​ប្តូរ​នោះ​ទេ តែ​បើ​ពលរដ្ឋ​ទាំងអស់​គ្នា យល់ថា​ច្បាប់​មាន​អានុភាព​កម្រិត​ណាគួរ​តែទៅ​ធ្វើ​ការ​ផ្លាស់ប្ដូរ​យកឈ្មោះ​ថ្មី​មក​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន​វា​ល្អ​ជាង។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងជា​ខេត្ត​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ប្រព័ន្ធ​ផ្លូវ កៅស៊ូ ផ្លូវ​បេតុង ផ្លូវ​ក្រួស​ក្រហម និង​ផ្លូវ​ខ្សាច់​ភ្នំពាសពេញស្រុក-ក្រុង​ទាំង​៨ រហូតមកដល់​បច្ចុប្បន្ន ​ពលរដ្ឋ​បាន​ប្រើប្រាស់​ផ្លូវ​នៅ​គ្រប់​តំបន់ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ មានការ​កើន​ឡើង​គួរ​ព្រួយបារម្ភ ព្រោះតែអ្នក​ប្រើ​ប្រាស់​ផ្លូវ​ផ្គើន ​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ការ​បើកបរ​ ទើប​បណ្ដាលឲ្យមាន​គ្រោះថ្នាក់​កើត​ឡើង​បែបនេះ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print