ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា “បារ៉ាត់ បាយអូធិច ” ទទួលការអនុញ្ញាតឲ្យធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

ចែករំលែក៖

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា បារ៉ាត់ បាយអូធិច (Bharat Biotech) បានទទួលការអនុញ្ញាតក្នុងការចាប់ផ្ដើមតំណាក់កាលទី និងទី នៃការធ្វើតេស្ដវ៉ាក់សាំងCOVID-19 លើមនុស្ស បន្ទាប់ពីបានដាក់ជូនទិន្នន័យធ្វើតេស្ដបឋមរបស់ខ្លួន ដល់អាជ្ញាធរសុខាភិបាលឥណ្ឌា។

ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា Bharat Biotech បានឲ្យដឹងថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស អាចនឹងត្រូវធ្វើឡើងនៅខែកក្កដា ខាងមុខនេះហើយ ដោយក្រុមហ៊ុនBharat Biotech មានមូលដ្ឋាននៅក្នុងទីក្រុង ហាយឌែរ៉ាបាដ (Hyderabad) ស្ថិតនៅចំងាយ៥៦៩គីឡូម៉ែត្រពីទីក្រុង ប៊ែងហ្គាលូរូ (Bengaluru) បានដឹកនាំការអភិវឌ្ឍវ៉ាក់សាំង COVID-19 ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋចំនួនពីរ គឺក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (Indian Council of Medical Research) និងវិទ្យាស្ថានជាតិសិក្សាពីវីរុស(National Institute of Virology)

បច្ចុប្បន្នឥណ្ឌាជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី នៅលើពិភពលោក ដោយមានចំនួនករណីឆ្លងសរុប ៥៦៧,៥៣៦ករណីក្នុងនោះស្លាប់ ១៦,៩០៤នាក់ និងជាសះស្បើយឡើងវិញ ៣៣៥,២៧១នាក់។ ក្រៅពីប្រទេសឥណ្ឌា ប្រទេសធំៗមួយចំនួនទៀត ក៏បានប្រកាសអំពីការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សរួចមកហើយដែរ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានធ្វើការសន្និដ្ឋានអំពីលទ្ធភាព ដែលពិភពលោកអាចសម្រេចជោគជ័យលើការផលិត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា។ ប្រមុខWHO បានសង្កត់ធ្ងន់ថា «យ៉ាងហោចណាស់ក៏មួយឆ្នាំទៀតដែរ (គិតចាប់ពីពាក់កណ្តាលឆ្នាំ២០២០នេះ) ទើបវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាពមួយ អាចនឹងត្រូវអភិវឌ្ឍឡើងបានសម្រេច»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print