ពិធីដុតកម្ទេចចោលគ្រឿងញៀន ជិត៤៧គីឡូក្រាមនៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សំណុំរឿងគ្រឿងញៀនចំនួន ៥ខេត្តមានខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តព្រះវិហារ ដែលមានទម្ងន់ប្រមាណជិត៤៧គីឡូក្រាមនិងជាង៤ម៉ឺនគ្រាប់ ត្រូវបានរៀបចំដុតបំផ្លាញចោល នៅខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០។

ពិធីនេះមានការអញ្ចើញចូលរួម ពីសំណាក់នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គនាយកអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង និងលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នឹងសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមក្នុងពិធីនេះផងដែរ។

ព្រះរាជអាជ្ញា ចៅក្រមសាលាដំបូងខេត្ត មន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថទាំងប្រាំខេត្តក៏បានចូលរួមធ្វើជាសាក្សីក្នុងពិធីដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនដែលតុលាការបញ្ចប់សំណុំរឿងជំនុំជម្រះក្តី នាពេលនេះដែរ។

លោកជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា គណៈកម្មការបានយកថ្នាំញៀនទាំងអស់នេះ សរុបមានប្រភេទមេតំហ្វេតាមីនម្សៅក្រាម(ហៅICEឬប្រភេទម៉ាទឹកកក)ទម្ងន់សរុប៤៦.៨២០,៤ ក្រាម និងប្រភេទមេតំហ្វេតាមីនគ្រាប់ w y ចំនួន៤៧.០៧៧ ,៥គ្រាប់។គ្រាប់ម្សៅពណ៌សទម្ងន់សរុប៨៤៨,៤ ក្រាម ដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង៕ដោយ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print