ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងលេចធ្លោរ លោក អាដា សក្កដា ស្ទើតែបាត់បង់ជំនឿចិត្តលើខ្លួនឯង និងអស់សង្ឃឹមក្នុងអាជីពសិល្បៈរបស់ខ្លួនក្រោយពីមានជនខិលខូចបានលួចយកគនីយហ្វេសប៊ុក (Facebook Page) និង YouTube ជាច្រើនលើកច្រើនសារដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ មិនបោះបង់ក្តីសង្ឃឹមតារាចម្រៀងរូបនេះបានបន្តជម្នះដោយការខិតខំប្រឹងប្រែងជាថ្មីបង្កើតបណ្តាញសង្គមទាំងនេះ បើទោះបីជាត្រូវផ្តើមពីចំណុចសូន្យក៏ដោយ។
បណ្តាញទំនាក់ទំនងសង្គមនានាពិសេស Facebook Page និង YouTube ត្រូវបានគេចាត់ទុកថាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការផ្សព្វផ្សាយស្នាដៃសិល្បៈទៅកាន់អ្នកគាំទ្រ និងជាផ្នែកនៃការបន្ថែមប្រាក់ចំណូលសម្រាប់សិល្បករ និងផលិតករ។ តារាចម្រៀង និងអ្នកនិពន្ធ អាដា សក្កដា ត្រូវបានទស្សនិកជន ពិសេសក្រុមយុវវ័យបានស្គាល់លោកច្រើនតាមរយៈស្នាដៃច្រៀង និងនិពន្ធបទចម្រៀងលេចធ្លោរជាច្រើននោះបានទម្លាយសារឈឺចាប់មួយក្រោយពេលដែលជនឆ្លៀតឱកាសលួចយកបទចម្រៀង និងធ្វើឲ្យគណនីយហ្វេសប៊ុកផ្លូវការរបស់លោកមិនអាចគ្រប់គ្រងបាន។ តារាចម្រៀងរូបនេះបញ្ជាក់ថាគណនីយYouTube របស់លោកត្រូវបានជនខិលខូចលួចយកអស់៣ដងមកហើយ ខណៈ Facebook Page ទើបតែលើកទី១ទេដែលត្រូវបាត់បង់។ លោកថា លោកត្រូវចាប់ផ្តើមពីចំណុចសូន្យមកវិញ ហើយលោកសង្ឃឹមថា អ្នកគាំទ្រនឹងមើលឃើញពីតម្លៃនៃការខិតខំប្រឹងប្រែងមួយនេះ ហើយលោកអរគុណសម្រាប់អ្នកគាំទ្រដែលតែងចែករំលែក(Share) ស្នាដៃវីដេអូរបស់លោកកន្លងមក ហើយលោកសុំទោសដែលមិនអាចធ្វើរឿងផ្តេសផ្តាសបានដើម្បីទាក់ទាញការចាប់អារម្មណ៍ឬចំណេញមកលើPage របស់លោក ។ លោកថា”ខ្ញុំស្រលាញ់សង្គមរបស់ខ្ញុំ កិត្តិយសជាគោលដៅទីមួយរបស់ខ្ញុំ”។ 😞😞😞😞😞😞😞😞😞លោកថាដើម្បីជៀសវាងការលួចបន្តទៀត លោកបានព្យាយាមដាក់ License លើបទចម្រៀងនិងស្នាដៃដែលលោកផលិតរួចហើយជៀសវាងការបាត់បង់បន្ត ហើយលោករំពឹងថាអ្នកគាំទ្រទាំងអស់បានដឹងពីការបាត់បង់នេះហើយបន្តការជួយចែករំលែក និងគាំទ្រស្នាដៃថ្មីនៅលើគណនីយថ្មីរបស់លោកផងដែរ៕
ដោយ វឌ្ឍនា