ខេត្តរតនគិរី៖បុរសម្នាក់ប្រកបរបរស៊ីឈ្នួលកាត់ស្មៅចំការឱ្យគេស្រាប់តែជួបអកុសល្យបាក់ផ្លែម៉ាស៊ីនកាត់ស្មៅខ្ទាតហោះមកប៉ះចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតហេតុតែម្តង។
ហេតុការណ៍ផ្លែម៉ាសុីនកាត់ស្មៅបាក់ខ្ទាតចំក្បាលស្លាប់នេនោះបានកើតឡើងនៅវេលាម៉ោង៤.១០នាទីល្ងាច នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចចំការស្ថិតក្នុងនៅភូមិកាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចស្រុកអូរជុំបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុមុខរបរធ្វើចំការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថាគាត់ជនរងគ្រោះបានទៅសុីឈ្នួលកាត់ស្មៅឱ្យឈ្មោះ ភើន ប្លាន់ នៅភូមិជាមួយគ្នាចម្ការខាងជើង ភូមិការម៉ែនតូច ចម្ងាយប្រហែល៣គីឡូម៉ែត្រពីភូមិ។
ប្រភពបន្តទៀតថាគាត់កំពុងតែកាត់ស្មៅនោះ ស្រាប់តែចៃដន្យអាក្រក់ផ្លែរម៉ាស៊ីនកាត់ស្មៅនោះប៉ះចំថ្ម បណ្តាលឱ្យបាក់ផ្លែម៉ាស៊ីនកាត់ស្មៅមួយកំណាត់ ខ្ទាតហោះត្រូវចំក្បាលខាងមុខលើថ្ងាស បណ្តាលឱ្យដួលស្លាប់ភ្លាមៗមួយរំពេច។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើកោសល្យវិច័យ សន្និដ្ឋានថាពិតជាស្លាប់និងផ្លែម៉ាស៊ីនកាត់ស្មៅនោះពិតប្រាកដមែន។
បន្ទាប់ពីពិនិត្យរួចរាល់សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សពឱ្យសាច់ញ្ញាត្តិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ដោយ ជីវ័ន្ត