ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា បានលង់ទឹកស្រះស្លាប់ទាំងពីរនាក់បន្ទាប់ពី ម្តាយនិងឪពុកបានយក្មេងប្រុសទាំង២នាក់នេះផ្ញើអោយនៅជាមួយនិងជីតា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រដក់ពង ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកបានអោយដឹងថា ជនរងគ្រោះម្នាក់ឈ្មោះរស់ សំណាង ភេទប្រុសអាយុ ២ឆ្នាំ និង ម្នាក់ទៀតឈ្មោះ រស់ សុជាតិ ភេទប្រុសអាយុ ២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ បានយក កូន និង ក្មួយទៅផ្ញើនិងជីតារបស់ក្មេងរងគ្រោះនៅផ្ទះ ក្រោយពីម្តាយ និង ឪពុកចេញពីផ្ទះបាត់ ក្មេងទាំងពីរនាក់បានដើរលេនៅនឹងផ្ទះធម្មតា ហើយជីតាបានធ្វើកិច្ចការផ្ទះភ្លេចខ្លួន ក៍បាត់ក្មេងទាំងពីរនាក់ឈឹង ហើយបានស្រែកហៅក៍ឆ្លើយ រួចបានដើររកនិងហៅគ្នីគ្នាមកជួយរកក៍ប្រទះសពក្មេងប្រុសទាំងពីរនាក់នៅក្នុងស្រះទឹកតែម្តង ។ ក្រោយពេលឃើញ ក៍បានរាយការណ៍ទៅប៉ុស្តិរដ្ឋបាលផងដែរ សមត្ថកិច្ចបានសន្និដ្ឋានជនគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សពក្មេងរគ្រោះជូនដល់ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចន្ថា