ភ្នំពេញ៖ យុវជនសង្ស័យចំនួន៨នាក់ទប់ចិត្តលែងបានពេលឮពាក្យដៀលពូជដែលសន្តិសុខ២នាក់ឪពុកនិងកូនដៀលពួកគេថាពូជពួកអាពោធិ៍សាត់ ទើបទាញពូថៅកាប់ឱ្យរបួសទាំង២នាក់ ហើយត្រូវនគរបាលមកធ្វើអន្តរាគមន៍ឃាត់ជនបង្កនិងបក្សពួកយកទៅចាត់ការតាមនីតិវិធី។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២០នៅចំណុចបរិវេណកោះពេជ្រ ក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ទី១-កែវ ឆននី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រ ផ្លូវបេតុង ក្រុម ៧៨ ភូមិ ១៤ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរសន្តិសុខការដ្ឋានសំណង់ រងរបួសបែកក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ និងដាច់ចង្អុលដៃ ម្រាមកណ្តាល និងម្រាមនាងដៃខាងឆ្វេង ។
២-ឈ្មោះ ភួង កែវ ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរសន្តិសុខរងរបួសរលាត់កំភួនដៃខាងឆ្វេង (ស្រាល) ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ទី១-ឈុន សុផល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រ ផ្លូវបេតុង ក្រុម ៧៨ ភូមិ ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន មុខរបរកម្មករសំណង់ ។
២. ឈ្មោះ ភួន ម៉ែន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រ ផ្លូវបេតុង ក្រុម ៧៨ ភូមិ ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន មុខរបរកម្មករសំណង់ ។
៣. ឈ្មោះ អឿន មិីនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រជាមួយគ្នា មុខរបរ កម្មករសំណង់ ។
៤. ឈ្មោះ ធឿន ធួន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រជាមួយគ្នា មុខរបរ កម្មករសំណង់ ។
៥ . ឈ្មោះ គីម ចាន់រ័ត្ន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រជាមួយគ្នា មុខរបរ កម្មករសំណង់ ។
៦. ឈ្មោះ ចែត ឡូ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រជាមួយគ្នាមុខរបរ កម្មករសំណង់ ។
៧. ឈ្មោះ ម៉ង់ ខ្នា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រដែរមុខរបរកម្មសំណង់ ។ ៨. ឈ្មោះ អឿន ព្រឹក សម្ផស្ស ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករសំណង់កោះពេជ្រ មុខរបរកម្មករសំណង់ ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលទន្លេបាសាក់បានបញ្ជាក់ថាករណីខាងលើកើតឡើងចេញពីអ្នករងគ្រោះទូរស័ព្ទប្រាប់មេថាឱ្យដកអាពួកខេត្តពោធិ៍សាត់ចេញឈប់ឱ្យធ្វើសំណង់ទៀត រួចជនសង្ស័យទាំង៨នាក់សួរនាំថាម៉េចបានដៀលពូជអ្នកខេត្តពោធិ៍សាត់?ហើយក៏ឈានដល់វាយតប់គ្នាទៅវិញទៅមក។ភាគីឪពុកនិងកូនប្រុសរងគ្រោះទាញដំបងជ័ររឹងវាយបែកក្បាលអ្នកបង្កម្នាក់ក្នុងចំណោម៨នាក់។ឃើញបែបនេះបុរសម្នាក់រត់ចូលការដ្ឋានទាញបានពូថៅកាប់ទៅលើជនរងគ្រោះរយះម្រាមដៃបុរសជាកូន ចំណែកឪពុកបែកក្បាលតិចតួចក្រោយមកក៏សន្តិសុខក្នុងកោះពេជ្រសហការជាមួយនគរបាលប៉ុស្តិ៍មកឃាត់ជនបង្កទាំង៨នាក់ ចំណែកអ្នករងគ្រោះឪពុកនិងកូនបានដឹកយកទៅគ្លីនិកឯកជនដើម្បីព្យាបាលរបួស ។
ក្រោយពីសាកសួរ ជនបង្កបានទទួលស្គាល់ថាខ្លួនបានយកពូថៅមកកាប់លើជនរងគ្រោះមែនដោយសារមូលខឹងដៀលពូជស្រុកកំណើតរបស់ខ្លួន។
បច្ចុប្បន្នជនរងគ្រោះទារសំណងថ្លៃព្យាបាល២៤០០ដុល្លារ តែនគរបាលបានកសាងសំណុំរឿងឃាត់ខ្លួនពីបទហិង្សាមានស្ថានទម្ងន់ទោសបញ្ជូនទៅអធិការដ្ឋានខណ្ឌចាត់ការតាមផ្លូវច្បាប់៕