តោះចង់ដឹងអត់? មានប្រទេសចំនួន១៤ ដែលសហភាពអឺរ៉ុប បានចាត់ទុកថាមានសុវត្ថិភាពពី COVID-19

ចែករំលែក៖

អន្តរជាតិ៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ស្អែកនេះតទៅ សម្រាប់ប្រជាជនចំនួន១៤ ប្រទេស នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ បណ្ដាប្រទេសអឺរ៉ុបឡើងវិញ បន្ទាប់ពីសហភាពអឺរ៉ុបបានបញ្ចេញបញ្ជីឈ្មោះ របស់ប្រទេសទាំងនោះ ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពពី COVID-19 នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងបញ្ជីឈ្មោះដែលសហភាពអឺរ៉ុប ចាត់ទុកថាមានសុវត្ថិភាពពី COVID-19នោះ មានដូចជា៖ អាល់ហ្សេរី, អូស្រ្តាលី, កាណាដា, ហ៊្សកហ្ស៊ី, ជប៉ុន, ម៉ារ៉ុក, ម៉ង់តេណេក្រូ, នូវែលសេឡង់, រ៉ាដ្វាន់ដា, ស៊ែរប៊ី, កូរ៉េខាងត្បូង, ថៃ, ទុយនីស៊ី, និងអ៊ុយរ៉ាហ្គាយ។ បញ្ជីឈ្មោះទាំងនេះ មិនមានសហរដ្ឋអាមេរិក ប្រេស៊ីល និងចិននោះទេ ប៉ុន្តែសហភាពអឺរ៉ុបបានអះអាងថា ខ្លួននឹងបញ្ចូលចិនក្នុងបញ្ជីឈ្មោះប្រទេសមានសុវត្ថិភាពដែរបើសិនជាទីក្រុងប៉េកាំង អនុញ្ញាតឱ្យប្រជាជនមកពីអឺរ៉ុប ចូលក្នុងប្រទេសរបស់ខ្លួនដែរនោះ។

សូមជម្រាបថា សហភាពអឺរ៉ុប បានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើររបស់ប្រជាជនអឺរ៉ុប នៅក្នុងប្លុករបស់ខ្លួន ក្រោយស្ថានភាពCOVID-19 មានភាពធូរស្រាលខ្លាំង។ ចំណែកឯ ប្រជាជនមកពីចក្រភពអង់គ្លេស ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរនៅក្នុងប្លុកផងដែរ រហូតទាល់តែរយៈពេលអន្តរកាល Brexit ត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print