ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកកាំងព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកកាំង សហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជួយព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ។

តាមការបញ្ជាក់ពីលោកវិជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកកាំង សហការជាមួយមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជួយព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ចាប់ផ្ដើមឡើងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ សម្រាប់ទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតចុះតាមមណ្ឌលសុខភាពនានាទូទាំងស្រុកកណ្ដៀង ។

លោកបន្តទៀតថា បើបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ពិសេសនៅខេត្តពោធិ៍សាត់ បើមានឱកាសសូមមកពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ខណៈមានកិច្ចសហការពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកកាំងចុះជួយព្យាបាលជម្ងឺទូទៅទាំងក្មេងទាំងចាស់ ដោយឥតគិតថ្លៃខាងលើនេះឱ្យសោះ ។

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះលោកអភិបាលនៃគណៈអភិបាល និងអភិបាលរង ព្រមទាំងមន្ត្រីរាជការទូទាំងខេត្តពោធិ៍សាត់ បានចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យក្នុងកិច្ចសហការខាងលើ និងបានសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ ៕

IMG-20160126-WA0006 (1)

IMG-20160126-WA0004

IMG-20160126-WA0007

IMG-20160126-WA0000

ដោយ៖ ប៉ឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print