លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ ជួប​ជា​ពិភាក្សា​ជាមួយ​មេបញ្ជាការ​យោធា​មី​យ៉ា​ន់​ម៉ា

ចែករំលែក៖

​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ជួប​ពិភាក្សា​ជាមួយ​មេបញ្ជាការ​យោធា​មី​យ៉ា​ន់​ម៉ា​ លោក​ Min​ Aung​ Hlaing​ នៅ​មុន​ពេល​ដែល​សភា​រដ្ឋាភិបាល​ថ្មី​ចាប់ផ្តើម​ដំណើរការ​ថ្ងៃ​ដំបូង​របស់​ខ្លួន​នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ ។​ លោក​ Min​ Aung​ Hlaing​ ដែល​ជា​មេបញ្ជាការ​យោធា​ដ៏​មាន​អំណាច​បំផុត​នៅ​មី​យ៉ា​ន់​ម៉ា​នោះ​ត្រូវ​តែ​ប្រគល់​អំណាច​ទៅ​ឲ្យ​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ដែល​ជា​ប្រធាន​គណបកស្ស​សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ បន្ទាប់​ពី​ទទួល​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះ​ឆ្នោត​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ ។​

Kyi1449068920

​នេះ​ជា​ជំនួប​លើក​ទី​២​ហើយ​រវាង​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ នឹង​លោក​ Min​ Aung​ Hlaing​ ដែល​ជា​មេបញ្ជាការ​យោធា​នោះ​ នៅ​ក្រោយ​ពី​គណបក្ស​របស់​លោកស្រី​ស៊ូ​ជី​ បាន​ទទួល​ជ័យជម្នះ​ជិត​៨០​ភាគរយ​នៃ​កៅអី​សរុប​ក្នុង​រដ្ឋសភា​ ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​មក​នោះ​ ។​ នេះ​ជា​ជ័យជម្នះ​មួយ​ដែល​ត្រួត​ត្រាយផ្លូវ​ឲ្យ​មី​យ៉ា​ន់​ម៉ា​មាន​រដ្ឋាភិបាល​មួយ​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​លើក​ដំបូង​គេ​បំផុត​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ទស្សវត្សរ៍​នោះ​ ។​

​អ្នកជំនាញ​បញ្ហា​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជាក់​ថា​ ស្ថាប័ន​យោធា​ជា​ស្ថាប័ន​មួយ​ដាច់​ដោយឡែក​ ហើយ​មាន​ឥទ្ធិពល​ជាងគេ​បំផុត​ ។​ ហេតុ​ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​នរណា​ម្នាក់​មានឱកាស​ឡើង​កាន់​តំណែង​នៅ​មី​យ៉ា​ន់​ម៉ា​នោះ​ចាំបាច់​ខានមិនបាន​គឺ​ត្រូវ​តែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្លាំងយោធា​ ។​

​រដ្ឋធម្មនុញ្ញ​តាក់តែង​ឡើង​ដោយ​រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា​កាលពី​ឆ្នាំ​២០០៨​នោះ​បាន​បញ្ជាក់​ថា​ កងកម្លាំងប្រដាប់អាវុធ​ត្រូវ​តែ​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​យ៉ាងតិច​១​ភាគ​៤​នៃ​កៅអី​សរុប​ ។​ ស្ថាប័ន​យោធា​មាន​រដ្ឋមន្ត្រី​៣​រូប​ស្ថិត​នៅ​ក្នុង​រដ្ឋសភា​មាន​សិទ្ធិ​វេតូ​ ដោយ​មិន​អាច​ប្រឆាំង​បាន​ ។​

​នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​មេបញ្ជាការ​យោធា​មី​យ៉ា​ន់​ម៉ា​ លោក​ Min​ Aung​ Hlaing​ បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្រោយ​ពី​ជំនួប​ជាមួយ​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ នោះ​ថា​ «​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​ ស្តី​អំពី​អន្តរជាតិ​នៃ​សន្តិភាព​ និង​ស្ថេ​រី​ភាព​នៅ​មុន​ពេល​ និង​អំឡុង​ពេល​បោះ​ឆ្នោត​,​ បញ្ហា​ទាក់ទង​កិច្ចការ​រដ្ឋសភា​ និង​ព័ត៌មាន​ស្តី​អំពី​រដ្ឋាភិបាល​ថ្មី​»​ ។​

​ជំនួប​នោះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២​ម៉ោង​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​ និង​មន្ត្រីជាន់ខ្ពស់​របស់​កងកម្លាំង​យោធា​មី​យ៉ា​ន់​ម៉ា​ ។​

​រដ្ឋធម្មនុញ្ញ​មី​យ៉ា​ន់​ម៉ា​បាន​រាំង​ខ្ទាស់​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ មិន​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​បាន​ឡើយ​ ពីព្រោះ​លោកស្រី​ជា​កូនកាត់​អង់គ្លេស​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ គណបក្ស​សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​ប្តេជ្ញា​ថា​ នឹង​តែងតាំង​ប្រធានាធិបតី​តាម​នីតិវិធី​ ហើយ​គណបក្ស​នេះ​នឹង​ដឹកនាំ​ប្រទេស​ជាតិ​តរៀង​ទៅ​ ។​

​លោកស្រី​ស៊ូ​ជី​ បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចាប់តាំងពី​លោកស្រី​ទទួល​បាន​សំឡេង​គាំទ្រ​ឈ្នះ​ទៅ​លើ​គូសត្រូវ​របស់​លោកស្រី​ ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​លោក​ Than​ Shwe​ អតីត​មេដឹកនាំ​រដ្ឋាភិបាលយោធា​ ដែល​កាន់​អំណាច​នៅ​មី​យ៉ា​ន់​ម៉ា​អស់​រយៈពេល​៤៩​ឆ្នាំ​បើកឱកាស​ឲ្យ​មាន​រដ្ឋាភិបាល​ពាក់កណ្តាល​ស៊ី​វិល​ក្នុង​ឆ្នាំ​២០១១​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print