អឺរ៉ុបហាមក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ហោះទៅកាន់អឺរ៉ុប ពាក់ព័ន្ធប័ណ្ណបើកបរក្លែងក្លាយ

ចែករំលែក៖

អឺរ៉ុប៖ អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍របស់សហគមន៍អឺរ៉ុប (EASA) បានបញ្ជាឱ្យហាមឃាត់ជាបណ្តោះអាសន្នលើក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ាគីស្ថានពីការហោះហើរទៅកាន់ប្រទេសជាសមាជិកអស់រយៈពេល ៦ ខែ ក្រោយពេល អ្នកបើកបរយន្តហោះប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ​។
អ្នកនាំពាក្យអាកាសចរណ៍ជាតិប៉ាគីស្ថាន International Airlines (PIA)បានបញ្ជាក់ថា ច្បាប់ហាមប្រាមរបស់ (EASA) នឹងមានប្រសិទ្ធភាព​ចាប់ពីថ្ងៃទី​១ខែកក្កដា អូសបន្លាយដល់ថ្ងៃទី​៣១ខែធ្នូឆ្នាំ ២០២០នេះ ។
តាមសារព័ត៌មានThe Independent សកម្មភាពខាងលើ​កើតឡើងក្រោយពេលរដ្ឋមន្ត្រីក្រសួង អាកាសចរណ៍ជាតិប៉ាគីស្ថាន​បានបបញ្ជាក់ថា មានអាកាសយានិកដល់ទៅ​២៦២នាក់ ក្នុងចំណោម​៨៦០នាក់​​ក្នុងប្រទេសនេះប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ គឺជារឿងមួយដ៏គ្រោះថ្នាក់​។
ដោយឡែកនៅក្នុងក្រុមហ៊ុនអាកាសចរណ៍​PIA មានអាកាសយានិកដល់ទៅ​១៤១នាក់ ក្នុងចំណោម ៤៣៤នាក់​ ប្រើប្រាស់ប័ណ្ណបើកបរ​ក្លែងក្លាយ​ បានមកពីការសូកប៉ាន់ ឬឲ្យគេជួយប្រឡងជំនួយ​ជាដើម។
កន្លងមកវៀតណាមក៏បានផ្អាកការហោះហើរដល់អាកាសយានិក ជនជាតិប៉ាគីស្ថាន​២៧នាក់​ ដែលកំពុងតែបំពេញការងារក្នុងប្រទេសប៉ាគិស្ថាន ក្រោយការបែកធ្លាយរៀងរ៉ាវប្រើប្រាស់ប័ណ្ណក្លែងក្លាយ​។
ហេតុការខាងលើកើតឡើងក្រោយ យន្តហោះរបស់ក្រុមហ៊ុនPIA បានធ្លាក់សម្លាប់មនុស្ស​៩៧នាក់​ក្នុងទីក្រុងការ៉ាជី ហើយគ្រោះថ្នាក់ដោយសារតែ អាកាសយានិករវល់តែជជែកគ្នាពីកូវីដ១៩ ពេលកំពុងតែចុះចត​ មិនគោរពបទដ្ឋានសុវត្ថិភាព ពេលហោះហើរ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print