នគរបាល​ខេត្ត​ព្រះសីហនុ​ចុះផ្សព្វផ្សាយ​សេចក្តីជូនដំណឹងពីធាតុអាកាស​តាមផែដឹកភ្ញៀវទេសចរ​មុននឹងចេញទូក

ចែករំលែក៖

ខេត្ត​ព្រះ​សីហនុ​ ៖​ កម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួុយកម្លាំងការិយាល័យនគរបាលទេសចរណ៍ និងកម្លាំងអធិការក្រុងកោះរ៉ុង ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួុងធនធានទឹក​ ស្តីពីអាកាសធាតុលើផ្ទៃសមុទ្រមានការប្រែប្រួុល ដោយណែនាំតម្រូវអោយតាមផែដឹកភ្ញៀវទេសចរ ដើមទី ចុងទី ត្រូវត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព មិនអោយដឹកលើសចំណុះ ពាក់អាវពោងសុវត្ថិភាពពេលជិះលើអូប័រ តែបើមានភ្លៀងនិងខ្យល់ខ្លាំង​ ទូកដឹកភ្ញៀវទេសចរត្រូវពន្យារជើងទូកឬផ្អាកតែម្តង​ ។
ការចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងធ្វេីឡេីងនៅព្រឹកថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២០​ ដោយចុះផ្ទាល់ដល់ទីតាំងចេញទូក​ កាណូតតាមណែនាំពីលោកឧត្តម​សេនីយ៍ទោ ស្នងកានគរបាលខេត្តព្រះសីហនុ​ ។

យោង​តាមសេចក្តីប្រកាស​ជូន​ដំណឹង​ពីក្រុមការងារ​ក្រសួងធន​ក្រសួងធន​ធានទឹក​និង​ឧតុនិយម​ កាលពីថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ​បញ្ជាក់​មូលហេតុថា​ ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធសម្ពាធ​ទាបបង្កើនឥទ្ធិពលលើ​ព្រះរាជាណាចក្រកម្ពុជា ។

សេចក្ដី​ជូនដំណឹង​បន្តទៀត​ថា​ បណ្តាខេត្តនៅតំបន់ចំនួនបីក្នុង​ ប្រទេសកម្ពុជា​រួមមាន​ តំបន់វាលទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ​ នឹងអាច​មានភ្លៀងធ្លាក់រាយ​ប៉ាយក្នុងកម្រិតពី​មធ្យមទៅច្រើន​ ក្នុងនោះ ក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ​ ខណៈ​នៅលើផ្ទៃសមុទ្រនឹង​ អាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print