កម្លាំងទាហានអាហ្វហ្គានីស្ថាន បាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារ ពលរដ្ឋ២៣នាក់ស្លាប់

ចែករំលែក៖

កម្លាំងទាហានអាហ្វហ្គានីស្ថាន បានបាញ់ច្រឡំ កាំភ្លើងត្បាល់ចូលផ្សារដែលមានមនុស្សច្រើន ស្ថិតនៅភាគខាងកើតខេត្ត Helmand បង្កឲ្យមានពលរដ្ឋស្លាប់និងរបួសជាច្រើន។
សារព័ត៌មាន AP នៅថ្ងៃទី១ ខែកក្កដា បានផ្សាយថា ការវាយប្រហារកើតឡើងកើតឡើងតាំងពី២ថ្ងៃមុន។ ការិយាល័យខេត្ត Helmand បានបញ្ជាក់ថារថយន្តផ្ទុកគ្រាប់បែក និងកាំភ្លើងត្បាល់ បានបាញ់ចូលក្នុងផ្សារស្ថិតនៅស្រុក Sangin បណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់ មានទាំងកុមារផងដែរ។ ក្រោយការវាយប្រហារ កម្លាំងទាហានអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។
ប៉ុន្តែគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា កម្លាំងទាហានអាហ្វហ្គានីស្ថាន បានបាញ់កាំភ្លើងត្បាល់តបតទៅលើក្រុមតាលីបង់ ប៉ុន្តែបែជាខុសគោលដៅ ធ្លាក់ចំផ្សារទៅវិញ។ ប៉ុន្តែក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសច្រានចោលការលើកឡើងខាងលើ របស់អង្គការសហប្រជាជតិ ដោយបញ្ជាក់ថា ពីទីតាំងយោធា កាំភ្លើងត្បាល់របស់កម្លាំងទាហាន មិនអាចបាញ់ដល់ផ្សារនោះឡើយ។
អង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាំងសង្ខាង ផ្អាកសកម្មភាពវាយប្រហារគ្នានៅតំបន់ប្រជុំជន ដើម្បីបញ្ជៀសការស្លាប់និងរងរបួសដល់ជនស៊ីវីលកាន់តែច្រើន៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print