ខេត្ដសៀមរាប៖ ពេលផឹកស៊ីស្រវឹង ទាស់សម្ដីគ្នាបន្ដិចបន្ដួចមន្ដ្រីនគរបាល បេតិកភណ្ឌម្នាក់បានទាញកាំភ្លើងអាកាស្វាយបត់បាញ់រះចំនួន២គ្រាប់ទៅលើ មិត្ដភក្ដិម្នាក់បណ្ដាលឱ្យស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធ័មនៅត្រង់ ចំណុចប៉ុស្ដិ៍យាមលេខP១២ក្បែរប្រាសាទព្រះខ័នហើយជនល្មើសក៏រត់គេចខ្លួនបាត់ទៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចប៉ុស្ដិ៍ យាមលេខP12 ក្បែរប្រាសាទព្រះខ័ន ក្នុង ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ។
លោកវរសេនីយ៍ត្រី ទូច ប៊ុនធឿន អធិ ការនគរបាលស្រុកអង្គរធំបានឱ្យដឹងថា ពិតជាមានការបាញ់សម្លាប់ពលរដ្ឋម្នាក់ពីសំណាក់នគរបាលបេតិកភណ្ឌប្រាកដ មែន។ ខណៈផឹកស៊ីស្រវឹងទាស់សម្ដីគ្នា ហើយជនដៃដល់ទាញកាំភ្លើងអាកាស្វាយបត់បាញ់ទៅលើអ្នកផឹកជាមួយគ្នាចំនួន២គ្រាប់បណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ ក្រោយពី បាញ់សម្លាប់ជនរងគ្រោះហើយជនដៃ ដល់បានរត់គេចខ្លួនបាត់ហើយពេលនេះកម្លាំងសមត្ថកិច្ចចម្រុះកំពុងស្រាវជ្រាវតាមចាប់ខ្លួនដែលរហូតមកដល់ថ្ងៃទី ២៦ ខែមករា* នៅមិនទាន់ចាប់ខ្លួនជនដៃ ដល់បាននៅឡើយ ។
លោកបន្ដថាជនរងគ្រោះមានឈ្មោះ ជា ភារុន ហៅឡោះ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប ។ ឯជនដៃ ដល់ឈ្មោះ សួរ គឹមសាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀម រាប និងជាសមត្ថកិច្ចនគរបាលបេតិក ភណ្ឌប៉ុស្ដិ៍P12 ។
លោកវរសេនីយ៍ទោ ដួង សុខា នាយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបបានឱ្យដឹងថាជនល្មើសដែលបាញ់សម្លាប់ជនរង គ្រោះគឺជាមន្ដ្រីនគរបាលបេតិកភណ្ឌ ប៉ុស្ដិ៍P12 ។
លោកឧត្ដមសេនីយ៍ត្រី ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌទទួលបន្ទុកក្នុងរមណីយដ្ឋាន អង្គរមិនអាចសុំការបំភ្លឺបានទេទាក់ទិន ករណីមន្ដ្រីនគរបាលបេតិកភណ្ឌបាញ់ សម្លាប់ជនរងគ្រោះនេះ ។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅក្នុងករណីជនដៃដល់ បាញ់សម្លាប់ជនរងគ្រោះដែលអង្គុយផឹកស៊ីជាមួយគ្នានេះគេសង្ស័យថាជនរង គ្រោះពេលផឹកស្រវឹងបានលែបខាយប្អូន ស្រីជនដៃដល់ទើបធ្វើឱ្យជនដៃដល់ខឹងក៏ ទាញកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះតែ ម្ដង ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណីក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចរាល់ ៕
ដោយ៖ ជានិរន្ដរ៍