ខេត្ដព្រះសីហនុ៖ បុរសម្នាក់ទៀត ហើយត្រូវដើមឈើបាក់សង្កត់ពីលើស្លាប់ ខណៈកំពុងអារដើមឈើហើយបាក់មែកពុកធ្លាក់ចំ ។
ករណីនេះបានកើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក នៅចំណុចមាត់ស្ទឹងអន្លង់ក្រពើ* ស្ថិតក្នុង ភូមិអន្លង់ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់។
មន្ដ្រីនគរបាលខេត្ដព្រះសីហនុបានឱ្យ ដឹងថា ជនរងគ្រោះដែលត្រូវមែកឈើពុក បាក់ធ្លាក់សង្កត់ពីលើស្លាប់ឈ្មោះ យ៉ន សង់ អាយុ៤៣ឆ្នាំ មានមុខរបរធ្វើស្រែ រស់នៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃ នប់ ខេត្ដព្រះសីហនុ ។ មុនពេលកើត ហេតុជនរងគ្រោះបានចេញពីផ្ទះទៅអារ ឈើនៅចំណុចកើតហេតុហើយពេល ដែលកំពុងអារស្រាប់តែមានមែកឈើ ពុកបាក់ធ្លាក់សង្កត់ពីលើបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៦កន្លងទៅបុរសម្នាក់ ក៏បានស្លាប់ដោយសារដើមឈើសង្កត់ ខណៈកំពុងប្រើម៉ាស៊ីនត្រង់សឺន័រអាររំលំ ដើមឈើនៅចំណុចអន្លង់ខ្មៅ ស្ថិតក្នុង ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ តាន់ ដែន ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ។
នៅក្នុងករណីនេះ គេបានឱ្យដឹងថា គ្រួសារជនរងគ្រោះ គឺជាគ្រួសារក្រីក្រ ដែលសព្វថ្ងៃប្រកបរបរកាប់ឈើលក់ ដើម្បីចិញ្ចឹមជីវិត ។ លុះដល់ថ្ងៃកើត ហេតុបុរសរងគ្រោះបានយកម៉ាស៊ីនត្រង់ ស៊ឺន័រទៅអារដើមឈើនៅត្រង់ចំណុចកើត ហេតុដោយមិនបានប្រយ័ត្នក៏ត្រូវដើម ឈើរលំសង្កត់ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ខុសពីករណីខាងលើ ខណៈជន រងគ្រោះកំពុងអារដើមឈើស្រាប់តែមែក ពុកបាក់ធ្លាក់សង្កត់ស្លាប់៕
ដោយ៖ ឆ្លាម សមុទ្រ