ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ហាញពីសត្វក្រៀល ឬកុកក្រៀល ឬកុកទេព (ត)នៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ឬកុកទេព (Sarus Crane) ចាប់ផ្តើមបង្កកំណើតនៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារ ចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូនរបស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ) តំបន់ការពារទេសភាពអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ) និងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង (ខេត្តកំពត) ជាដើម។
សត្វកុកក្រៀល ឬកុកទេព អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។
សត្វមេអាចក្រាបពងរវាង៤ទៅ៥សប្តាហ៍ទើបអាចឱ្យកូននោះញាស់បាន បើសិនជាគ្មានការរំខានពីកក្តាផ្សេងៗ៕
...
ដោយ៖ សិលា