ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាងមួយគីឡូក្រាមនៅស្រុកគងពិសីខេត្តកំពង់ស្ពឺ

ចែករំលែក៖

(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបឃាត់ នៅចំណុចភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ការបង្ក្រាបករណីគ្រឿងញៀននេះ ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលដោយលោកស្រី ចាប សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉ុន សីលា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ ដកហូតបានវត្ថុតាងរួមមាន៖ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់២៨.៨១ក្រាម, កេតាមីន (KETAMINE) ទម្ងន់១០.៧២ក្រាម, នីមេតាហ្សេប៉ាម (KETAMINE) ទម្ងន់៣.៦០ក្រាម។ សរុបរួម ១៤៦៥.០៥ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print