ថ្ងៃនេះជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ បានដឹកអ្នកដំណេីសរុប​ចំនួន​ ១៩២នាក់​ ឆ្ពោះ​កាន់​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីបានបញ្ជាក់ថា៖នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៩និង៣០នាទី​ ជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ បានដឹកអ្នកដំណេីសរុប​ចំនួន​ ១៩២ នាក់​ ឆ្ពោះ​កាន់​ទីក្រុង​ភ្នំពេញ​។
ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីបានបន្តថា៖ ក្នុង​នោះ​ ពលរដ្ឋ​ខ្មែរសរុប​មានចំនួន​ ១២២នាក់​ ​ម៉ាឡេស៊ី​ចំនួន​ ៤៤នាក់​ និងអ្នកដំណើរ​ឆ្លងកាត់​ដែល​ជាជនជាតិខ្មែរ​កាន់​លិខិត​ឆ្លងដែន​បរទេស​ និង​ជនបរទេស​ផ្សេងទៀត​មានចំនួន​ ២៦នាក់ បានធ្វើ​ដំណើរ​មកពី​១០ប្រទេស​​។

សូម​បញ្ជាក់​ជូនថា​ នេះ​គឺជា​ជេីងហោះហេីរពាណិជ្ជកម្មធម្មតា​ ដោយមានការជួយសម្របសម្រួលបន្ថែមពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print