សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកាស៊ីណូប្រតិបត្តិការ​អាជីវកម្ម​សាជាថ្មី​ឡើងវិញ តែត្រូវ​ស្នើសុំ​ឲ្យមានការអនុញ្ញាត​ពី​ក្រសួងសុខាភិបាលផងដែរ

ចែករំលែក៖

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ នា​ព្រឹក​ថ្ងៃទី២ កក្កដា​ម្សិលមិញថា នឹងអនុញ្ញាតឲ្យកាស៊ីណូ ​ប្រតិបត្តិការ​អាជីវកម្ម​សាជាថ្មី​ឡើងវិញ​។ ប៉ុន្តែសម្ដេចតេជោ បាន​បញ្ជាក់ថា ការ​ដំណើរការ​អាជីវកម្ម​វិញ​នេះ គឺ​តម្រូវឱ្យ​កាស៊ីណូ​ទាំងនោះ មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​ ។

ដោយឡែកលោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​ចូល​ស្ដាប់​កិច្ចប្រជុំ​នេះ បាន​ស្រង់​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រីកម្ពុជាមក​សរសេរ​លើ​បណ្ដាញហ្វេ​ស​ប៊ុ​ក​ថា​៖«​កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើសុំ​ឱ្យមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ​កូ​វីដ​-១៩»​។​

​គួររំលឹកផងដែរថា កាលពី​អំឡុង​ខែ​មីនា​កន្លងទៅ ដោយសារ​តែការផ្ទុះរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ បានរាលត្បាតជាសកលលើពិភពលោកនោះ ទើបរដ្ឋាភិបាល បានប្រកាស​បិទ​ដំណើការ​កាស៊ីណូ​បណ្ដោះអាសន្ន ​។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល​ក៏​សម្រេច​បិទ​សាលារៀន និង​កន្លែង​កម្សាន្ត​នានា ដូចជា​ក្លិប ខារ៉ាអូខេ និង​ហាម​មិនឱ្យ​មានការ​ធ្វើពិធីជួបជុំ​គ្នាជា​លក្ខណ​ទ្រង់ទ្រាយ​ធំផងដែរ​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print