ងោកមួយភាំងបើករថយន្តបុកទ្រូងផ្លូវ​ ប៉ាណូ​ និងម៉ូតូមួយគ្រឿង​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាកScion មួយគ្រឿងបេីកបរដោយបុរសម្នាក់​ បានបុកខឿនទ្រូងផ្លូវជាតិលេខ១​ ខ្ទាតទៅបុកស្លាកប៉ាណូ​បាក់អស់១ដេីម និងជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតកំពុងធ្វេីដំណេីរបណ្ដាលឲ្យ​បុរសម្នាក់រងរបួសស្រាល​ កាលពីវេលាម៉ោង១០​ និង៣០យប់ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចមុខវត្តនិរោធ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

​យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តមួយគ្រឿងម៉ាក​ Scion ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2T-2361 ដែលបេីកបរដោយបុរសម្នាក់​ តាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីលិចទៅកេីត​ ក្នុងល្បឿនលឿនល្មម​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកខឿនទ្រូងផ្លូវ​ រួចខ្ទាតទៅបុកស្លាកប៉ាណូបាក់អស់១ដេីមថែមទៀត​ ខណៈនោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅម៉ូតូកូនទាមួយគ្រឿងជិះដោយបុរសម្នាក់កំពុងធ្វេីដំណេីរបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល​ តែម៉ូតូនិងរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ​ ។ 

ជាមួយគ្នានោះសមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុ​ និងបានសួរនាំតៃកុងរថយន្តបង្កទេីបដឹងថា​ តៃកុងរថយន្តងោកមួយភាំង​ ទេីបមានករណីនេះកេីតឡេីង​ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង​ យករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ រងចាំដោះស្រាយពេលក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print