សារព័ត៌មាន Channel News Asia បានចេញផ្សាយព័ត៌មានរសើបមួយនៅព្រឹកថ្ងៃសៅរ៍ ទី៤ កក្កដានេះថា ប្រទេសស្វ៊ីសបានតែងតាំងរដ្ឋអាជ្ញាពិសេសថ្មីដើម្បីពិនិត្យឡើងវិញនូវបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងប្រធាន FIFA លោក Gianni Infantino និងអគ្គព្រះរាជអាជ្ញាលោក Michael Lauber បន្ទាប់ពីបុរសទាំង២នាក់នេះបានរៀបចំការប្រជុំគ្មានឯកសារ ខណៈការិយាល័យរបស់លោក Lauber កំពុងស៊ើបអង្កេតជុំវិញអំពើពុករលួយរបស់ស្ថាប័នបាល់ទាត់កំពូលរបស់ពិភពលោកមួយនេះ។
លោក Lauber កាលពីខែមុនបានក្លាយជាប្រធានបទនៃដំណើរការចោទប្រកាន់ដែលទាក់ទងទៅនឹងការគ្រប់គ្រងរបស់គាត់ក្នុងវិស័យបាល់ទាត់ និងការស៊ីសំណូកក្នុងវិស័យនេះ។
ក្រុមឃ្លាំមើលរបស់រដ្ឋអាជ្ញាសហព័ន្ធប្រទេសស្វ៊ីសបានដាក់លោក Lauber នៅក្រោមការស៊ើបអង្កេតកាលពីឆ្នាំមុនបន្ទាប់ពីគាត់បានធ្វើកិច្ចប្រជុំបិទទ្វារចំនួន៣ជាមួយប្រធាន FIFA លោក Infantino ទាក់ទងនឹងស្ថានភាពនៃការស៊ើបអង្កេតអំពើពុករលួយ។
កាលពីថ្ងៃសុក្រកន្លងទៅក្រុមអ្នកឃ្លាំមើលបានប្រកាសថា សមាជិកសភាដែលអនុវត្តនីតិវិធីចោទប្រកាន់បានស្នើសុំឱ្យពិនិត្យមើលការប្រព្រឹត្តរបស់លោក Infantino ផងដែរនៅក្នុងការស៊ើបអង្កេតបន្ទាប់ពីមានបណ្តឹងព្រហ្មទណ្ឌចំនួន៣បានប្តឹងប្រឆាំងទាំងលោក និងបុគ្គលដែលមិនបញ្ចេញឈ្មោះផ្សេងទៀតទៅព្រះរាជអាជ្ញានៅរដ្ឋធានី Bern ។
លោក Stefan Keller ចៅក្រមនៅតុលាការប្រទេសស្វ៊ីសត្រូវបានតែងតាំងជា “រដ្ឋអាជ្ញាវិសាមញ្ញ” កាលពីថ្ងៃទី២៩ មិថុនាដើម្បីពិនិត្យមើលបណ្តឹងទាំងនោះឡើងវិញ និងកំណត់ថាតើការចោទប្រកាន់ពីបទឧក្រិដ្ឋគួរតែត្រូវបានចោទប្រកាន់ប្រឆាំងនឹងលោក Lauber ឬយ៉ាងណា?
ក្រុមប្រឹក្សាភិបាលសហព័ន្ធបាល់ទាត់ពិភពលោក
FIFA បានថ្លែងថា ខ្លួនស្វាគមន៍ការតែងតាំងនេះ ហើយកំពុងសហការយ៉ាងពេញលេញជាមួយរដ្ឋអាជ្ញា ដោយបណ្តឹងកន្លងមកប្រឆាំងនឹងលោក Infantino ត្រូវបានព្រះរាជអាជ្ញាចាស់មិនអើពើ និងមិនដោះស្រាយ។
ដោយយោងទៅលើការស៊ើបអង្កេតដែលក្នុងនោះបាល់ទាត់ពិភពលោកពាក់ព័ន្ធក្នុងពេលនៃការប្រជុំនេះលោក Infantino បាននិយាយថា “ មានសំណួរជាច្រើន” ។ ការិយាល័យរបស់លោក Lauber បាននិយាយថា ខ្លួនបានកត់សម្គាល់នូវការតែងតាំងរបស់ព្រះរាជអាជ្ញាពិសេស ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមជុំវិញការចោទប្រកាន់នេះទេ ។
សូមបញ្ជាក់ថា តុលាការប្រទេសស្វ៊ីសកាលពីឆ្នាំមុនបានចាត់តាំងបញ្ជាឱ្យលោក Lauber ស៊ើបអង្កេតស្ថាប័នបាល់ទាត់ពិភពលោកប៉ុន្តែការស៊ើបអង្កេតនោះត្រូវបានគេមើលឃើញថា ជាការប្រជុំរបស់គាត់ជាមួយប្រធាន FIFA លោក Infantino មានភាពភាពលំអៀង និងប្រជុំដោយបិទទ្វារ ដោយសង្ស័យជាអំពើពុករលួយជាមួយស្ថាប័នបាល់ទាត់កំពូលរបស់ពិភពលោកមួយនេះ។ ការស៊ើបអង្កេតប្រឆាំងនឹង FIFA ដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីសពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរំលោភលើការជឿទុកចិត្ត, ការលួចបន្លំ កិបកេងប្រាក់ និងការលាងលុយកខ្វក់។ ការស៊ើបអង្កេតនេះមានបណ្តឹងព្រហ្មទណ្ឌចំនួន២៥ និងបណ្តឹងជាមួយទីភ្នាក់ងារអនុវត្តច្បាប់បរទេសចំនួន១៥ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីបណ្តឹងតវ៉ាត្រូវបានគេចេញផ្សាយនោះទេ ៕
ដោយ៖ ភារៈ