កន្លែងផ្សងសុំគូស្នេហ៍ ល្បីថាស័ក្តិសិទ្ធិបំផុតនៅលើភ្នំគូលេន អ្នកអត់គូអាចទៅសាកសុំបាន!បើមិនជឿកុំប្រមាថ

ចែករំលែក៖

ព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិភពលោកចាត់ទុកថាជាប្រទេសមួយ ដែលមានវប្បធម៌និងអរិយធម៌វយ័ចំណាស់បំផុតមួយ ដែលបានកកើតឡើងតាំងពីរាប់រយពាន់ឆ្នាំមកម៉្លេះ។ ជាការពិតណាស់ ហើយបើនិយាយពីវត្ថុស័ក្តិសិទ្ធិ ក៏ដូចជារឿងអបិយជំនឿឯណេះវិញ កម្ពុជាក៏បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំង ចំពោះភាពអច្ឆរិយដ៏អស្ចារ្យដែលបុព្វបុរសខ្មែរ បានរក្សាទុកមកឲ្យកូនខ្មែរបច្ចុប្បន្នបានជ្រួលជ្រាប ពីភាពប៉ិនប្រសប់របស់លោកផងដែរ។

យ៉ាងណាមិុញ ពេលនិយាយដល់រឿងអបិយជំនឿ វត្ថុស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរគោរពនិងមានជំនឿ គឺមានច្រើនណាស់។ ជាក់ស្ដែងទីសក្ការបូជាដ៏ស័ក្តិសិទ្ធិ និងល្បីឈ្មោះមួយកន្លែង ប្រចាំដែនដីអច្ឆរិយ នៅខេត្តសៀមរាបដែលជាទូទៅ នៅពេលភ្ញៀវទេសចរអញ្ជើញទៅទស្សនាកម្សាន្ត នៅឯប្រាសាទអង្គរវត្ត ខេត្តសៀមរាប ជាពិសេសនោះគឺប្រជាជនខ្មែរ មិនដែលរំលងឡើយ ក្នុងការទៅកម្សាន្តនៅឯទឹកជ្រោះ និងទៅថ្វាយបង្គំ ប៉ងសេចក្តីប្រាថ្នា នៅព្រះអង្គធំលើភ្នំគូលេន ដែលជាទីសក្ការដ៏ស័ក្តិសិទ្ធិនិងល្បីល្បាញបំផុត។
ជាការពិតណាស់ រូបសំណាក់ព្រះអង្គធំភ្នំគូលេន ដែលបានឆ្លាក់ឡើងក្នុងសតវត្សរ៍ទី ១៦ មានកម្ពស់ប្រមាណ១៨ ម៉ែត្រ បណ្ដោយ ៩.៧០ម៉ែត្រ ព្រមជាមួយនឹង ទទឹង ២.៣០ ម៉ែត្រ ត្រូវបានប្រជាជនខ្មែរ ចាត់ទុកថាជាទីសក្ការដែលមានបារមីស័ក្តិសិទ្ធិ និងជាកន្លែងគ្រប់គ្នាទៅប៉ងប្រាថ្នា សុំពីបំណងរបស់ខ្លួន ពីព្រះអង្គផងដែរ។

នេះបើឮតាមតំណាលតៗគ្នា គេតែងល្បីថា បើចង់ឲ្យស្នេហាសមប្រកបតាមអ្វីដែលខ្លួនប្រាថ្នា ឬចង់បានសង្សារមកថែបេះដូងម្នាក់ អាចទៅបន់ស្រន់សុំ ពីបារមីព្រះអង្គធំភ្នំគូលេនបាន ពីព្រោះមានមនុស្សជាច្រើននាក់ហើយ ដែលបានសមប្រកប ក្រោយពីទៅអុជធូបពីសុំព្រះអង្គធំហើយ។
ទាក់ទងនឹង ដំណឹងលេចឮនេះផងដែរ លោក អាចារ្យ មួយរូបដែលលោកគង់នៅ ព្រះអង្គធំភ្នំគូលេន ជាច្រើនឆ្នាំណាស់មកហើយ លោកបានបង្ហើបមកប្រាប់ថា រឿងតំណាលដែលល្បីតៗគ្នានេះ គឺជារឿងពិត។
មានមនុស្សជាច្រើន បានមកសុំពីបំណងរបស់ខ្លួនពីព្រះអង្គមែន ហើយមួយរយៈក្រោយមក ក៏ឃើញថាពួកគេបានមកព្រះអង្គធំវិញ ព្រមជាមួយនឹងដង្វាយជាច្រើន មកសែនលាបំណន់ពីព្រះអង្គវិញ ក៏ព្រោះតែបំណងដែលពួកគេបានប៉ងនោះ តែងទទួលបានជោគជ័យ។ រីឯមនុស្សមួយចំនួនផ្សេងទៀត ដូចជាគូសង្សារ ឬក៏គូស្វាមីភរិយាជាដើម ពួកគេក៏បានមកសរសេរចារឈ្មោះរបស់ពួកគេទាំងពីរ នៅលើរូបសំណាក់ព្រះអង្គធំផងដែរ ដោយពួកគេជឿថា ស្នេហារបស់ពួកគេនឹងនៅគង់វង្ស យូរអង្វែង មិនបែកគ្នាជារៀងរហូត។
យ៉ាងណាមិញ ចំពោះបារមីដ៏ស័ក្តិសិទ្ធិរបស់ព្រះអង្គធំនេះ គឺប្រជាជនខ្មែរមានជំនឿជឿជាក់ តាំងពីយូរលង់ណាស់មកហើយ គឺតាំងពីសម័យកាលចាស់បុរាណសម័យមុនមកម្ល៉េះ។ ជាការពិតណាស់ កាលពីដើម មានអ្នកភូមិដែលរស់នៅទីនេះ បានមកធ្វើការបន់ស្រន់សុំបំណងពីព្រះអង្គ ហើយទីបំផុតក៏ទទួលបានលទ្ធផលពិតមែន។

ក្រោយពីនេះមក ក៏មានអ្នកភូមិជាបន្តបន្ទាប់ បានមកបន់ស្រន់សុំព្រះអង្គពីនេះពីនោះ ដោយអ្នកខ្លះ ក៏បន់ស្រន់សុំកូនទៅ អ្នកខ្លះទៀតក៏បន់ស្រន់ សុំឲ្យមុខរបររបស់ខ្លួនទទួលបានជោគជ័យជាទីគាប់ចិត្តទៅ រីឯអ្នកខ្លះទៀត ក៏មកបន់ស្រន់សុំរកគូព្រេងពីព្រះអង្គថែមទៀតផង ជាពិសេស នៅពេលទៅវិញ អ្នកទាំងនោះ អាចនឹងបានគូស្នេហ៍ ដូចអ្វីដែលខ្លួនប៉ងផងដែរ។

តួយ៉ាង ចំពោះបច្ចុប្បន្ននេះ បារមីរបស់ព្រះអង្គធំ គឺនៅតែមានរឹតតែខ្លាំងពូកែ ដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើន បានមកធ្វើបន់ស្រន់សុំពីបំណងមិនដាច់ឡើយ មិនថាតែសុំរឿងសង្សារ ឬក៏រឿងរកស៊ី។ ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះ គឺយើងបានហាមឃាត់រាល់ការមកសរសេរឈ្មោះរបស់ខ្លួន និងសរសេរអក្សរគ្រប់បែបយ៉ាង នៅលើរូបសំណាក់ព្រះអង្គធំ ដែលវានាំឲ្យខូចខាត និងប៉ះពាល់ដល់រូបដ៏ស័ក្តិសិទ្ធិរបស់ព្រះអង្គជាខ្លាំង។
បច្ចុប្បន្ន ត្រូវបានហាមឃាត់បញ្ឈប់ការសរសេរអក្សារនៅលើរូបសំណាក់

ក្រៅពីមកសុំផ្សងប្រាថ្នានៅលើព្រះអង្គធំហើយ​ មនុស្សជាច្រើន ក៏បានជឿទៅលើវត្ថុស័ក្តិសិទ្ធិមួយទៀត នោះគឺ«លិង្គព្រះសេវៈ» ដែលគេជឿថាក្រោយពីលុបជម្រះមុខ ជាមួយនឹងទឹក ដែលហូរស្រោចចុះពីលើលិង្គនេះហើយ នឹងធ្វើឲ្យអ្នកមានសំណាងល្អ និងសេចក្តីសុខសប្បាយ ជួបតែរឿងល្អ ចូលក្នុងកាន់ជីវិតផងដែរ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print